CamNews

ជីវិតរស់នៅ 

កែព្រហ្មចារី ៖ សារៈប្រយោជន៍ និងផលប៉ះពាល់

ការកែព្រហ្មចារីមិនមែន ជារឿងមួយដែល អាក្រក់នោះទេ ផ្ទុយទៅវិញវាជារឿងមួយ ដែលល្អសម្រាប់ស្ដ្រីដែលបានបាត់បង់ នូវភាពបរិសុទ្ធដោយប្រការណាមួយ ។ ស្ដ្រីដែលបានបាត់បង់នូវភាពបរិសុទ្ធ តែងតែមានការព្រួយបារម្ភជាខ្លាំង ជាពិសេសចំពោះ អនាគតស្វាមីតែម្ដង ។ ដូច្នេះហើយទើបធ្វើឱ្យស្ដ្រីមួយចំនួន បានសម្រេចចិត្ដកែព្រហ្មចារីសាជាថ្មីម្ដងទៀត ព្រោះតែការយល់ថាភាព បរិសុទ្ធគឺជាវត្ថុ ដ៏មានតម្លៃបំផុត សម្រាប់បុរសដែលជាអនាគតស្វាមី ។

គេហទំព័រសុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត រីដ សេហ្វផល ប្រធានវះកាត់ជំងឺទូទៅ និងវះកាត់កែសម្ផស្ស នៅគ្លីនិក ឌីប្រេស លោកនឹងធ្វើការពន្យល់ អំពីវិធីកែព្រហ្មចារី។

ព្រហ្មចារីជាអ្វី?

ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើង នៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ធប្រហោង ដើម្បីឱ្យឈាមរដូវធ្លាក់ចេញមក។ គេអាចនិយាយបានម្យ៉ាងទៀតថា ព្រហ្មចារីគឺសំដៅទៅលើភាពស្អាតបរិសុទ្ធទាំង ផ្លូវកាយទាំងផ្លូវចិត្ដ ដែលមិនមានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណី ណាក៏ដោយ ។

តើអ្វីទៅគឺជាការកែព្រហ្មចារី?

ការកែព្រហ្មចារី គឺជាការកែសន្ទះព្រហ្មចារី ដែលដាច់រហែកមកជិត ដូចដើមវិញ ។ ការដាច់រហែកសន្ទះព្រហ្មចារី គឺបណ្ដាលមកពីកត្ដា ច្រើនយ៉ាងដែលទាក់ទង ទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម ។  រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទ ចំពោះសន្ទះព្រហ្មចារីសុទ្ធតែ ទទួលការធ្លុះរហែកទាំងអស់ ។ ចំពោះក្មេងស្រីដែលទើប នឹងពេញវ័យងាយ នឹងទទួលរងនូវការដាច់រហែកសន្ទះ ព្រហ្មចារីណាស់ ជាក់ស្ដែងដូចជា ការប្រើប្រាស់ថ្នាំសុលចូល ទៅដល់ទ្វារមាសជាដើម ។

វិធីកែព្រហ្មចារី

ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែ ចំពោះស្ដ្រីដែលមានសល់ បំណែកខ្លះៗរបស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដោយការដេរភ្ជាប់គ្នាឱ្យដូចដើមវិញ ។ តែបើសិនជាស្ដ្រីដែល មិនមានបំណែកសល់នៃសន្ទះក្រដាស ព្រហ្មចារី គឺមិនអាចកែបាននោះទេ ។ នៅពេលដែលកែព្រហ្មចារីហើយ មានស្ដ្រី៩០ភាគរយដែលមានធ្លាក់ឈាម ដូចជាក្រមុំបរិសុទ្ធនៅពេល ដែលរួមភេទ ជាមួយដៃគូឬក៏ជាស្វាមីជា លើកដំបូងបន្ទាប់ពីកែហើយ ។

សារៈប្រយោជន៍ នៃការកែព្រហ្មចារី

ការកែព្រហ្មចារី គឺពិតជាផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើនចំពោះស្ដ្រី ដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏មិនមែនជារឿងមួយ ដែលអាក្រក់នោះដែរ ។ ផ្ទុយទៅវិញវាជារឿងមួយល្អសម្រាប់សុភាពនារី ដើម្បីបញ្ជាក់ថា ខ្លួននៅតែមានភាពបរិសុទ្ធទុក ជូនបុរសដែលជាអនាគត ស្វាមី ដើម្បីឱ្យស្វាមីមានភាពសប្បាយចិត្ដ និងទុកចិត្ដចំពោះនារីដែលជាភរិយារបស់ខ្លួន និងអាចរស់នៅជាមួយគ្នា យ៉ាងមានភាពកក់ក្ដៅ និងមានសេចក្ដីសុខបំផុត ។

ផលប៉ះពាល់នៃការកែព្រហ្មចារី

ជាធម្មតានៅពេលដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ និងមានការឈឺចាប់បន្ដិចបន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ ។ តែបើសិនជាអ្នកនាង កញ្ញាទៅធ្វើការកែព្រហ្មចារី នៅកន្លែងដែលមិនមាន សុវត្ថិភាពឬគ្មានមិនមាន ជំនាញច្បាស់លាស់ អាចបង្កឱ្យអ្នកនាងកញ្ញា មានផលប៉ះពាល់ជាច្រើន ដូចជាឆ្លងនូវមេរោគផ្សេងៗ នៅក្នុងទ្វារមាសដែលធ្វើឱ្យកើត មានបញ្ហាដែល មិនអាចស្មានដល់ ។ ដូចនេះស្ដ្រីគ្រប់រូប ដែលចង់កែព្រហ្មចារី ឱ្យមានសាជាថ្មីម្ដងទៀតនោះ គឺត្រូវតែទៅកន្លែង ដែលមានសុវត្ថិភាព និងមានជំនាញខ្ពស់បំផុត ព្រោះកន្លែងដែលមាន សុវត្ថិភាព និងមានជំនាញច្បាស់លាស់ គឺអាចឱ្យអ្នកនាងកញ្ញាចៀសផុត ពីការឆ្លងនៅមេរោគផ្សេងៗជាច្រើនដែល បង្កឱ្យមានបញ្ហា ចំពោះសុខភាព ។

វិធីការពារក្រោយ ពេលកែព្រហ្មចារី

វិធីការពារនៅក្រោយពេល កែព្រហ្មចារីវាជារឿងមួយ សំខាន់ណាស់សម្រាប់ សុភាពនារី ដូចនេះនៅក្រោយពេលដែលកែ ហើយមិនត្រូវធ្វើ ការរួមភេទភ្លាមៗនោះទេ គឺត្រូវតមការរួមភេទរយៈពេល១ខែ ការធ្វើបែបនេះគឺដើម្បីឱ្យមុខរបួស ឆាប់ជាសះស្បើយ ។ ម្យ៉ាងទៀតនៅ មុនពេលដែលរួមភេទ ត្រូវតែទៅឱ្យអ្នកជំនាញ ពិនិត្យមើល សាជាថ្មីម្ដងទៀត និងទទួលការណែនាំពីអ្នកជំនាញ នៅពេលរួមភេទជាលើកដំបូង បន្ទាប់ពីកែហើយ ។ នៅក្រោយពេលដែល រួមភេទជាលើកដំបូង គឺតែងតែមានការឈឺចាប់ និងមានឈាមដូចជានារីក្រមុំបរិសុទ្ធ ។

ម្យ៉ាងទៀតបើសិនជាមានបញ្ហាអ្វីមួយនៅ ក្រោយពេលដែលរួមភេទហើយ ដូចជាមានការឈឺចាប់យូរថ្ងៃ គួរតែប្រញាប់មកពិភាក្សា ជាមួយអ្នកជំនាញ មិនត្រូវបណ្ដោយទុក យូរថ្ងៃពេកនោះទេ ។ ត្រូវមកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញពិនិត្យរកមូលហេតុ ចៀសវាងកើត មានដំណាក់កាលធ្ងន់ធ្ងរ ។

ដំបូន្មានអ្នកជំនាញ

សុភាពនារីគ្រប់រូបគួរតែយល់ដឹងថា ព្រហ្មចារីគឺមានតែម្ដងគត់សម្រាប់មួយជីវិត បើសិនជាសុភាពនារីចង់ថែរក្សាសន្ទះ ព្រហ្មចារីកុំឱ្យដាច់រហែក ត្រូវតែមានការ ប្រយ័ត្នប្រយែងជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់ ។ គួរចៀសវាងចំពោះការងារធ្ងន់ មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើលំហាត់ប្រាណខ្លាំងៗពេកនោះទេ ។ ជាពិសេសសុភាពនារីគ្រប់រូប មិនត្រូវរួមភេទមុនរៀបការនោះទេ ព្រោះធ្វើឱ្យសុភាពនារី បាត់បង់នូវវត្ថុដ៏មានតម្លៃ ដែលអនាគតស្វាមីគិតថា ព្រហ្មចារីមានសារៈសំខាន់ណាស់ សម្រាប់កាត់បុរសដែលជាស្វាមី ។ បើសិនជាសុភាពនារីចង់ធ្វើការកែព្រហ្មចារី គួរតែស្វែងរកកន្លែងដែលមានជំនាញ ហើយមានសុវត្ថិភាពដើម្បីការពារ កុំឱ្យកើតមានបញ្ហាមិនល្អ សម្រាប់សុខភាព ៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh