CamNews

កីឡា 

Bob Arum បដិសេធ មិនចង់ពិភាក្សារឿង ការប្រកួតសារជាថ្មី រវាង ប៉ាក់គីអៅនឹង Floyd នោះទេ

ព័ត៌មានកីឡា៖ លោក Bob Arum ដែលត្រូវជាអ្នកដំណាងយ៉ាងជំនិតជាមួយកីឡាករ​ ប៉ាក់គីអៅ បានបដិសេធច្រានចោល​ នូវសំណើរពិភាក្សាការប្រកួតសារជាថ្មីរវាង Floyd នឹង ប៉ាក់គីអៅ ខណៈរង់ចាំដល់កីឡាករជាសះស្បើយពីរបួស។ 

លោក Bob Arum ក៏មានភាពមិនច្បាស់លាស់ដែរ ថាតើរយៈពេលប៉ុន្មានដែល ប៉ាក់គីអៅ នឹងជាសះស្បើយ ពីមុខកាំបិតវះកាត់។ ទន្ទឹមនឹងនោះផងដែរ គាត់ជឿជាក់ថា ប៉ាក់គីអៅនឹងអាចជាសះស្បើយ​បានឆាប់រហ័ស ប៉ុន្ដែរឿងដែលកីឡាករអាចប្រើដៃបានល្អដូចកាលគ្រាមុននោះគាត់មិនហានធានាបាននោះទេ​។ លោក Bob Arum បានបន្ថែមទៀតថា មិនទាន់មានកីឡាករណាមានរបួសដូច ប៉ាក់គីអៅ​នៅឡើយ ទេ ហើយរបួសនេះ ក៏មិនមានជារបួសស្រាលនោះដែរ រហូតដល់ថ្នាក់ឆ្លងកាត់ការវះកាត់ ទៀតនោះ ។ តាមមើលទៅ ការព្យាបាលរបួសនេះ និងជាសះស្បើយឆាប់រហ័យ ប៉ុន្ដែលទ្ធភាពនៃការប្រើប្រាស់ មិន ប្រាកដបាន​ដូចមុននោះទេ។ ដូច្នេះរឿងពិភាក្សាលើក ការប្រកួតសារជាថ្មីនោះ គាត់មិនចង់ចូលរួបពាក់ពាន់នៅពេល​នេះ ទេ ដរាបណា កីឡាករ​ ជាសះស្បើយទើប អាចបន្ដទៀតបាន។ 

ប្រភពព័ត៌មានបានបន្ដទៀតថា ប៉ាក់គីអៅ មានរបួសនេះ តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ប៉ុន្ដែដូចជាមិនដែល​ឃើញមានអ្វីចម្លែកកើតឡើងនោះទេ រហូតមកទល់ជិតដល់ការប្រកួត កីឡាករបានខិតខំប្រឹងប្រែងហ្វិក​ហាត់ខ្លាំងជាងរាល់ដង ដោយមិននឹកស្មានថា អាចឈានដល់បញ្ហាដ៏ធ្ងន់ធ្ងរនេះសោះ។ 

ដោយ៖ អឿ អ៊ុយ


Tags: boxing news Manny Pacquiao