CamNews

ព័ត៌មានអន្តរជាតិ 

មនុស្ស​ស្លាប់ កើនឡើងដល់ ២០០ នាក់ ក្រោយ ផ្ទុះស្ថានីយ៍សាំង និង ហ្គាស

ព័ត៌មានអន្តរជាតិ ៖ រហូតមកដល់ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០១៥ នេះ មនុស្សស្លាប់ ដោយសារ ការផ្ទុះឆេះស្ថានីយ៍ ចាក់ សាំង និង ហ្គាស នៅក្នុង​   ទីក្រុង អាកក័រ របស់ប្រទេសហ្គាណា បានកើន ឡើងដល់ ២០០នាក់ហើយ ស្រប    ពេល  ដែលប៉ូលិស នៅប្រទេស  អាហ្វ្រិកនោះ បានអះអាងថា សាកសព ជាច្រើនទៀត កំពុងត្រូវបាន    ក្រុមសង្គ្រោះ ព្យាយាមទាញចេញ ពីក្នុងអគារជុំវិញ ដែល ត្រូវឆេះ ដោយសារស្ថានីយ៍ហ្គាសនោះ។

គួរបញ្ជាក់តាមព័ត៌មាន    ដែល  ស៊ិនហួ ទទួលបានឲ្យដឹងថា ការផ្ទុះឆេះ បានកើតឡើងកាល ពីថ្ងៃ ម្សិល មិញ នៅចំពេលដែលមានរថយន្ត  ជាច្រើន បន្តកន្ទុយគ្នាចាក់សាំង ព្រមទាំង តូបលក់ទំនិញ ជុំវិញ ដែលមាន  មនុស្ស  ច្រើនកុះករ   ។  ដោយឡែក មូលហេតុនៃ ការឆាបឆេះនេះ នៅមិន ទាន់ មានការ បញ្ជាក់នៅឡើយទេ តែវាទំនង  ជា អាកាសធាតុក្តៅហួតហែងខ្លាំងពេក ដែលនាំឲ្យចំហេះ ងាយនឹងរាលដាល ធ្ងន់ធ្ងរបែបនេះ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Ghana