CamNews

បច្ចេកវិទ្យា 

លទ្ធផលស្ទង់មតិប្រចាំសប្ដាហ៍៖ Samsung Galaxy S20 FE ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ

ការស្ទង់មតិកាលពីសប្ដាហ៍មុន បានបង្ហាញថា ទូរសព្ទ Samsung Galaxy S20 FE គឺល្អសមដូចឈ្មោះមែន  ពោលគឺទូរសព្ទម៉ូដែលនេះ ជាចំណូលចិត្ដរបស់អ្នកគាំទ្រ នៅត្រង់បណ្ដាញ 5G របស់វា ។

បើទោះជាអ្នក មិនចាប់អារម្មណ៍ទៅលើបណ្ដាញ 5G ជំនាន់ថ្មីក្ដី ក៏ទូរសព្ទស៊េរី S នេះ បានបំពាក់ដោយបន្ទះឈីប  Snapdragon ដែលនឹងមានវត្ដមាននៅលើទ្វីបអឺរ៉ុប ។



ស្មាតហ្វូល ដែលបំពាក់ដោយបន្ទះឈីប Snapdragon 865 ទទួលបានការគាំទ្រ ៥១%  ខណៈដែលស៊េរីបំពាក់ដោយបន្ទះឈីប Exynos ទទួលបានការគាំទ្រ ១៥% ។ នេះសបញ្ជាក់ឱ្យឃើញថា ក្នុងចំណោម Version ទាំងពីរនេះ មួយណាទទួលបានការពេញចិត្ដខ្លាំងជាងគេ ។



តើតម្លៃរបស់ទូរសព្ទម៉ូដែលនេះ មានភាពប្រកួតប្រជែងគ្នាយ៉ាងណាដែរចំពោះ ម៉ូដែល Galaxy S20 ដើម ? ពិតជាប្រកួតប្រចែងខ្លាំងណាស់ មនុស្សភាគច្រើនពេញចិត្ដនឹងម៉ូដែលថ្មីនេះ និយាយរួម តម្លៃគឺជាផ្នែកដ៏ធំមួយ។ ទូរសព្ទម៉ូដែលនេះ តម្លៃថយចុះ 100$ នៅសហរដ្ឋអាមេរិក បើធៀបនឹង ម៉ូដែល vanilla S20 and S20+ ហើយក្រុមហ៊ុន Samsung ក៏មានសេវាដូរទូរសព្ទយកថ្មីផងដែរ(ដូរថែមលុយ) ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA