យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពេលថ្មីៗនេះថា ការលេងហ្គេម
'Angry Bird' ពិតជាអាចនាំអ្នកទៅរកភាពឆ្លាតវៃ មានដំណោះស្រាយរាល់ឧបសគ្គទាំង
ឡាយ ក៏ដូចជា អាចមានទំនាក់ទំនងល្អ ជាមួយមនុស្សដែលរស់នៅជុំវិញខ្លួនយើងផងដែរ។
(ការលេងនោះ ក៏មានពេលវេលា និងការកំណត់ដែរ មិនត្រូវលេងរហូតដល់ភ្លេចម៉ោងបាយ
ទឹក ឬម៉ោងធើ្វការទេ)។
លោកស្រី Jane McGonigal ជនជាតិអាមេរិក ដែលជាអ្នក Desing ហ្គេមនេះឡើងបាននិ
យាយថា បើយោងតាមការស្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា ក្នុងមួយថ្ងៃ
ក៏មានមនុស្សយ៉ាងហោចណាស់ ៣០០លាននាក់ជុំវិញពិភពលោក ចូលលេងហ្គេមនេះ
ដែរ។
លោកស្រី Jane McGonigal
លោកស្រីចោទជាសំនួរថា ហេតុអ្វីបានជាមនុស្សចូលលេងហ្គេមនេះ អាចមានភាពឆ្លាតវៃ
និង ចេះដោះស្រាយរាល់បញ្ហា ក៏ដូចជាមានទំនាក់ទំនងល្អ? ចម្លើយគឺថា ដោយសារតែរូប
ភាពរបស់ហ្គេមមួយនេះ គឺវាមានភាពស្មុគស្មាញបន្ដិចដែរ ដែលរូបភាពទាំងនោះបានផ្ដោត
ទៅលើធាតុសំខាន់ៗ ៤ គឺរូបរាងកាយ ចិត្ដ អារម្មណ៍ និងវិទ្យាសាស្រ្ដសង្គមពិត។ (physical,
mental,emotional and social.)៕