CamNews

យល់ដឹង 

យល់ដឹង៖ បញ្ហារៀបការ ភេទដូចគ្នានៅអាមេរិក

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្នើរសភាអោយអនុម័តច្បាប់ស្ដីពីអាពាហពិពាហភេទ
ដូចគ្នាស្របច្បាប់ក្នុងឆ្នាំ ២០១២ នេះ។

ក្នុងនោះវាបានក្លាយជាបញ្ហាក្ដៅមួយដែលមនុស្សភាគច្រើននៅសហរដ្ឋអាមេរិកពេញចិត្តព្រោះ
វាបង្ហាញពីសេរីភាពពិតប្រាកដ នៃការរស់នៅក្នុងប្រទេសដែលជាបិតានៃរបបសេរី។ ក្នុងនោះក៏
មានការធ្វើស្ទង់មតិផងដែរអំពីបញ្ហានេះ។

ក្នុងនោះសំនួរ ២ ដែលទី ១ គេបានសួរថា តើវាខុសឆ្គងឬទេចំពោះការរៀបការភេទដូចគ្នា? ក្នុង
នោះក្នុងចំណោម ១០០% មាន ៤៧% ហើយដែលបាននិយាយថាការរៀបការបែបនេះគឺខុស
ឆ្គងជាខ្លាំងបើតាមការចែងក្នុងព្រះគម្ពីបីប ហើយមាន ២០% បាននិយាយថាវាជារឿងធម្មជាតិ
ដែលមនុស្សប្រុសគួរណារៀបការជាមួយមនុស្សស្រី ១៦% បានចាត់ទុកវាជាអំពើចាកសីលធម៌
ហើយក្រៅពីនេះគឺផ្សេងៗ។

ក្នុងនោះសំនួរទី ២ បានសួរថា តើវាមានចំណុចល្អដែរឬទេចំពោះការផ្ដល់សិទ្ធអោយរៀបការជា
មួយភេទដូចគ្នាបែបនេះ? ក្នុងនោះ ១០០% មាន ៣២% បាននិយាយថាវាជារឿងល្អព្រោះវាគឺជា
អ្វីដែលបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសដែលគោរពដល់សិទ្ធិមនុស្ស ហើយ ៣២% ទៀត
បាននិយាយថាវាគឺជាផលល្អដែលមនុស្សអាចមានសិទ្ធិពិតប្រាកដក្នុងការជ្រើសរើសប្ដីប្រពន្ធ
ក្រៅពីនេះគឺផ្សេងៗ៕

ដោយ៖ ផានិត
ប្រភពពី៖ gallup 


Tags: lifestyle knowledge