CamNews

រថយន្ត 

Hyundia AZERA លេចចេញស៊េរីថ្មីហើយគឺ 2016

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Hyundia ជាក្រុមហ៊ុនមួយត្រូវបានគេទទួលស្គាល់ថា ជា ក្រុមហ៊ុនអាច​ផលិតបាននូវប្រភេទរថយន្ដច្រើនប្រភេទ ដែលក្នុងចំនោមនោះផងដែរ ប្រភេទរថយន្ដប្រណិត ក៏ជា​ទម្រង់​មួយនៃផលិត ដែលទើបតែមានកម្លាំងវាយលុកទីផ្សារ ខណៈមិញដូចជា ម៉ូដែល Hyundia AZERA 2016​ ផងដែរ ។ 

Hyundia AZERA 2016​ ត្រូវបានទទួលការឧទ្ទេសនាម យ៉ាង កក់ក្ដៅពីក្រុមហ៊ុនលើ សមាសភាព កម្លាំង គុណភាព ព្រមទាំងរូបរាងយ៉ាងទំនើប ក្រោយពីមានការឆ្នៃប្រឌិតចេញពីជំនាន់មុនៗ ទៅតាមការវិវត្ដ​នៃ​សម័យកាល​។ រូបរាងព្រមទាំងរចនាបទ នៃបរិក្ខាលើដងខ្លួនរថយន្ដ Hyundia AZERA 2016 ស្ទើតែមិន​ចាំបាច់​ ធ្វើការបរិយាយ នោះឡើយ ដោយឡែក បរិក្ខាទំនើបៗ ព្រមទាំង​ប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យ​ ត្រូវ​បានដក់បញ្ចូលទាំងស្រុង ដើម្បីឲ្យសាកសមទៅនឹង តម្រូវការចំបាច់ លើសង្គមទីផ្សារប្រកួត ប្រជែង ។ 

សម្រាប់សមាសភាពកម្លាំងម៉ាស៊ី​ Hyundia AZERA 2016 មិនមានអ្វីផ្លាស់ប្ដូរពីស៊េរី ចាស់ឡើយ ពោល គឺ ប្រើកម្លាំង ៦ ម៉ាស៊ីន V6 ខ្នាតរង្វាស់ ៣.២ liter ដែលត្រូវនឹងទំហំកម្លាំង ៣២០ សេះ ដែលអាចបញ្ជាឲ្យរថយន្ដ រត់បានក្នុងល្បឿនកំពូលដល់ទៅ ២៣៨ គ.ម/ម៉ោង រីឯតម្លៃវិញគឺ អាចពី ៣១០០០ ដល់ ៣៥០០០ ដុល្លារ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ newsautocars


Tags: Vehicle HYUNDAI AZERA 2016