នៅសល់តែ ប្រមាណ ៥ ខែទៀតប៉ុណ្ណោះ ការប្រកួត World Cup 2014 ដែលប្រេស៊ីល នឹងធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួត បាល់ទាត់ ដ៏ធំមួយនេះ ។ ទន្ទឹមនឹងនេះ ផងដែរ នៅប្រេស៊ីល ក៏មានការ តវា ប្រឆាំងនឹង រដ្ឋាភិបាល ដែលធ្វើជា ម្ចាស់ផ្ទះ World Cup 2014 នេះផងដែរ ។
ការប្រឆាំងនេះ បានកើតឡើង ជាច្រើនដង រួចមកហើយ ដោយលើក បាតុករ រាប់ពាន់នាក់ បានធ្វើ ការប្រមូលផ្តុំ ប្រឆាំង សារជាថ្មី ទៀតហើយ នៅទីក្រុង Rio De Janeiro ដែលលើកនេះ មានអ្នក បាតុករ ស្រាតទៀតផង ។ គួរ បញ្ជាក់ផងដែរថា បាតុករ ទាំងនោះ បាននិយាយថា ការធ្វើបាតុកម្ម នេះគឺដោយសារ តែរដ្ឋាភិបាល បានចំណាយប្រាក់ ជាច្រើន ទៅលើការ ធ្វើម្ចាស់ផ្ទះ World Cup នេះខណៈពេល ដែលវិស័យ សុខាភិបាល និងវិស័យអប់រំ ក្នុងប្រទេសនេះ កំពុងតែស្ថិត នៅក្នុង ភាព ដុនដាបនៅឡើយ ។
នៅក្នុងការ ប៉ះទង្គិច រវាងប៉ូលិស និងបាតុករនោះ បាតុករ ១២៨ នាក់ត្រូវបាន ប៉ូលិសចាប់ខ្លួន ។ កាលពី មុនការប្រកួត Confederation Cup ឆ្នាំមុននេះ ក៏មានការ បាតុកម្មមួយ យ៉ាងធំផងដែរ ដែល មានអ្នកចូលរួម ច្រើនជាង ១ លាននាក់ ចូលរួមប្រឆាំង ៕
ប្រែសម្រួល ៖ កុសល
ប្រពភ ៖ k14