CamNews

រថយន្ត 

បង្ហាញខ្លួនទាំងស្រុង Lexus LX 570 2016 ក្នុងប្រទេសជប៉ុន ខណៈមានតម្លៃខុសគ្នាដាច់ នឹង Land Cruiser 2016

យានយន្ដ៖ ជាការបង្ហាញ និងលាតត្រដាងចំៗតែម្ដង នៃផលិតផល ក្រុមហ៊ុន Lexus របស់ប្រទេសជប៉ុន នូវ​ម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ ដែលគ្រា មុនមិនទាន់មានការអះអាងទាំងស្រុងនៅឡើយចំពោះ ម៉ូដែល​ដ៏ទំនើបទាន់ សម័យនេះ ។ 

ក្រុមហ៊ុន Lexus របស់ប្រទេសជប៉ុន​បានធ្វើការបង្ហាញទាំងស្រុង នូវម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ ដែល​ជាផលិតផលជំនាន់ក្រោយ ដ៏ទំនើប ប្រណិត របស់ក្រុមហ៊ុន ជាមួយនឹងរូបរាងស្រស់សង្ហា ប្រើប្រាស់​ថាម​ពលកម្លាំង ម៉ាស៊ីនខ្លាំងជាង ម៉ូដែល Toyota Land Cruiser V8 ស៊េរីឆ្នាំ ២០១៦ ដែលមានកម្លាំងម៉ាស៊ីន​គិតជាខ្នាត​រង្វាស់ចំពោះ Land Cruiser V8 គឺត្រឹមតែ ៤.៦ liter និង ៣១៤ សេះ ចំណែក Lexus វិញគឺ ដល់ទៅ ៥.៧ liter និង ៣៨៣សេះ​។​ បើ​ចំពោះសមាសភាពប្រើប្រាស់សាំងវិញ ម៉ូដែល Lexus ត្រូវបានគេបង្ហាញឲ្យដឹងថា ម៉ូដែល​នេះប្រើថាម​ពល​សាំង ៦.៥ គម/លីត ត្រូវនឹង ១០០គ.ម/១៥ លីត មិនខុសគ្នាច្រើនទេនឹង ​Toyota Land Cruiser V8 ដែលប្រើ​សមាសភាពសាំង ១០០គ.ម/១៤លីត ។ 

ប្រភពគេហទំព័របានបន្ដទៀតថា Lexus LX 570 ស៊េរីឆ្នាំ ២០១៦ ភ្ជាប់មកជាមួយនូវ បរិក្ខារទំនើបៗ ទាំងក្នុង និងក្រៅ ដោយចង្កៀងមុខប្រើប្រាស់អំពូលភ្លើង LED ដែលអំពូលមានសមត្ថភាព បំភ្លឺបានឆ្ងាយ និងច្បាស់។​ ចំណែក ទម្រង់ចង្កៀងវិញ ក៏មានការច្នៃម៉ូត ទាំងខាងមុខ និងខាងក្រោយ ធ្វើឲ្យរាងរបស់រថយន្ដ​ កាន់តែប្លែកទាំង​ស្រុង ហើយទាក់ទាញជាងស៊េរីដទៃទៀត ។ សម្រាប់តម្លៃវិញ ម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ យោងតាមការបង្ហាញពី គេហទំព័របង្ហើបឲ្យដឹងថា គឺមានតម្លៃទៅដល់ ៨៨៧៤០ ដុល្លារ ដែលថ្លៃជាង Toyota Land Cruiser V8 ស៊េរីឆ្នាំ ២០១៦ ដែលមានតម្លៃត្រឹមតែជាង ៣៨០០០ ដុល្លារ ដែលស្ថិតក្នុងប្រទេសជប៉ុន ដូចគ្នា ។​ ទស្សនារូបភាពខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Vehicle Lexus LX 570 2016