CamNews

តារា 

ដេននី ខ្វាន់ ៖ «កុំរស់​ដើម្បី​ផ្គាប់​​ចិត្ត​​នរណា​ម្នាក់ ត្រូវរស់​ដើម្បី​​...

(ភ្នំពេញ)៖ បើទោះបីជាពេលកន្លងមកធ្លាប់ ទទួលរងនូវរឿងរ៉ាវអាស្រូវរិះគន់ យ៉ាងចាស់ដៃ លើការស្លៀកពាក់ សម្ញែងភាពសិចស៊ីជាច្រើន ស្ទើររាប់មិនអស់មកហើយក្តី តែតារាសម្តែងស្រី មានដើមកំណើតចេញមកពីខេត្តព្រះវិហារ កញ្ញា ដេននី ខ្វាន់ ហាក់ដូចជាគ្មានភាព បាក់ស្បាតណាមួយនោះទេ ខណៈក្រសួងក៏ធ្លាប់កោះហៅ ទៅអប់រំចរិតម្តងមកហើយដែរនោះ។

ជាការកត់សម្គាល់តារាស្រីរូបស្រស់ ចូលចិត្តបញ្ចេញសាច់ដើមទ្រូង មានទំហំធំប្រហែលផ្លែឪឡឹកបង្អួតគេឯង កញ្ញា ដេននី ខ្វាន់ ជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាង តែងបង្ហាញពីរូបថតសិចស៊ី ស្រើបស្រាលជាមួយការថតបង្ហោះវីដេអូ សម្ញែងសាច់ខ្ចី ដែលមានមហាជនមួយចំនួនធ្លាប់រិះគន់រួចមកហើយថា រូបសម្ផស្សរបស់នាង គឺមិនបានមកពីធម្មជាតិឡើយ ពោលគឺសុទ្ធសឹងតែកែច្នៃ តាមបែបសម័យទំនើប ទាំងអស់។

ទន្ទឹមពេលជាមួយគ្នា ដែលការរិះគន់នៅតែមាន ចំពោះតារាស្រីកញ្ញា ដេននី ខ្វាន់លើកចរិតផ្គើន មិនក្រែងរអាចិត្តទស្សនិកជន ជុំវិញភាពសិចស៊ីលក្ខណៈនារីអឺរ៉ុបនេះដែរ មុននេះបន្តិចនៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់តារាស្រីរូបនេះ ត្រូវបានគេប្រទះឃើញមានការទម្លាយ រូបភាពសិចស៊ីបញ្ចេញសាច់សុដន់ ស្ទើរហ៊ាផ្ទុះចេញមកក្រៅ ជាមួយឈុតពណ៌ក្រមហឆ្អិនឆ្អៅ ដោយបានសរសេរថា «កុំរស់ដើម្បីផ្គាប់ចិត្តនរណាម្នាក់ ត្រូវរស់ដើម្បីសេចក្តីសុខខ្លួនឯង ទើបជីវិតមានន័យ!»

សូមបញ្ជាក់ថា  តារាសម្តែងស្រីពន្លកថ្មីល្បីឈ្មោះ តាមរយៈការយកភាពសិចស៊ី ជាឈ្នាន់កញ្ញា ដេននី ខ្វាន់ បន្ទាប់ពីនាងផ្តើមចូលប្រឡូក ក្នុងសិល្បៈមិនបានប៉ុន្មានផង ក៏ស្រាប់តែផ្ទុះមានរឿងរ៉ាវស្រូវជាច្រើន ត្រូវបានបាញ់ចាក់ស្រោច លើភាពមិនសមគួរ ដោយការយកភាពសិចស៊ី ដឹកមុខ ដើម្បីទាញយកប្រជាប្រិយភាព នៅក្នុងវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាស្រីជំនាន់ក្រោយម្នាក់ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅទៅព្រមានផងដែរ ខណៈកន្លងមករឿងនេះ ក៏ធ្លាប់កើតឡើងម្តងរួចមកហើយ លើតារាចម្រៀងស្រី អ្នកនាង ឆៃ លីដាឡែន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Denny kvan