នៅក្នុងការពិភាក្សាអំពីប្រព័ន្ធប្រតិបត្តការណ៍របស់ទូសព្ទឆ្នាំ២០១១ ក្នុងសន្និសិត Microsoft
Worldwide Partner នៅLos Angeles លោក Steve Ballmer នាយកប្រតិបត្តរបស់ក្រុមហ៊ុន
Microsoft បាននិយាយថា "រយៈពេលមួយឆ្នាំមកហើយ ប៉ុន្ដែវាបានចាប់ផ្ដើមពីភាពតូចមួយ។
វានៅតូចមែនទែន បើប្រៀបធៀបជាមួយគូប្រកួតប្រជែង។"
Window Phone 7 គឺជាប្រព័ន្ធប្រតិបត្តការក្នុងទូរសព្ទដែលអភិវឌ្ឍដោយ Microsoft។ ចាប់
តាំងពីដាក់ដំណើរការកាលពីខែតុលា ឆ្នាំមុន Window Phone 7 បានទទួលតែមួយភាគរយ
ប៉ុណ្ណោះក្នុងទីផ្សាររបស់អាមេរិក។ លោក Ballmer បានថ្លែងថាគាត់នៅតែមានទំនុកចិត្តថា
អ្វីៗនឹងប្រសើរឡើង។ នៅពេលនេះ អ្វីៗកំពុងតែដើរទៅមុខ ដោយមាន Nokia និងមនុស្ស
ផ្សេងទៀតនៅក្នុងជំនួញទូរសព្ទកំពុងតែមានជំនឿចិត្តលើ Microsoft។
លោក Ballmer បានមានគំនិតសុទិដ្ឋិនិយមទៅលើការរីកលូតលាស់នៃ Bing ប៉ុន្ដែគាត់បាន
និយាយដែរថា ក្រុមហ៊ុនដែលសហការមិនប្រាកដថា ចូលរួមជាមួយនឹងបណ្ដាញស្រាវជ្រាវ
(Bing) មួយនេះទេ។
ប្រភព៖ Cnet, vnn
ដោយ៖ណាវី