CamNews

រថយន្ត 

ហេតុការណ៍គ្រោះថ្នាក់ចររាចរ ដ៏ភ្ញាក់ផ្អើល រវាង BMW X3 ឡើងពាក់លើ Toyota Prius

យានយន្ដ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅត្រង់ចំនុចទីចំណតរថយន្ដមួយ កន្លែងឈ្មោះថា Market Basket ស្ថិតក្នុងទីក្រុង Middleton នៃប្រទេសអង់គ្លេស ខណៈដែល មានរថយន្ដ​ពីរគ្រឿង ពាក់គងលើគ្នា ។ 

យោងតាមមន្ដ្រីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា រថយន្ដទាំងពីរគ្រឿងនោះ គឺមានម៉ូដែល Toyota Prius នៅពី​ខាងក្រោម និងមួយគ្រឿងទៀតគឺ BMW X3 នៅពីខាងលើ គឺបើកបរដោយស្រ្ដីម្នាក់​ ខណៈដែលធ្វើដំណើរ​មកចតនៅត្រង់​ចំនុចកើតហេតុនោះ ប៉ុន្ដែជាកម្មអកុសល ស្ដ្រីម្នាក់នោះ ក៏ជ្រុលជើងជាន់ ច្រលំ ឈ្នាន់ហ្គែ ទៅជាហ្រាំ្វង ក៏ភ្លាត់ហោះពាក់ពីខាងលើ រថយន្ដនៅខាងមុខតែម្ដងទៅ។ ប្រភពដដែលបានបន្ដទៀតថា ក្នុងហេតុ​ការណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់នោះទេ ប៉ុន្ដែម្ចាស់រថយន្ដ BMW X3 ដែលជាស្ដ្រី បង្កហេតុ បានជួបប្រទះភាពភ័យខ្លាច តក់ស្លុតជាខ្លាំង ។ 

គូសបញ្ជាក់ផងដែរថា ហេតុការណ៍ដូចៗគ្នា បែបនេះ​បានកើតមាន ២ ដងរូចមកហើយ កាលពីដើមឆ្នាំ ដោយ​​​ឡែក គ្រោះថ្នាក់នីមួយៗ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុជីវិត នោះទេ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Toyota Prius BMW