នៅឯ Dell Technologies យើងពិតជាមានក្ដីរំភើបក្រៃលែង ដោយបានឃើញការបំពាក់ឱ្យប្រើប្រាស់នូវកម្មវិធី Software NVIDIA AI Enterprise សម្រាប់ Platform vSphere នៅលើ Server ម៉ូដែល VxRail និង PowerEdge servers ជាមួយនឹងបន្ទះ GPUs ប្រភេទ NVIDIA A100 Tensor Core ។ នេះគឺជាចំណុចមួយ ដែលបញ្ជាក់នៅក្នុងការអធិប្យាយមួយ ដែលធ្វើឡើងដោយអនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Dell Technologies Infrastructure Solutions គឺលោកស្រី Caitlin Gordon នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការសម្ពោធ VMware ។
លោកស្រីបានកត់សម្គាល់ថា៖ “Dell Technologies បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការជួយដល់អតិថិជន ដើម្បីទាញយកអត្ថប្រយោជន៍អស្ចារ្យនៃបច្ចេកវិទ្យា AI តាមរយៈការផ្ដល់ជូននូវដំណោះស្រាយនានា ដែលបង្កភាពងាយស្រួលជាងមុន ក្នុងការសម្របខ្លួន និងប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ “។ ព័ត៌មានថ្ងៃនេះ ដែលបញ្ជាក់អំពីបច្ចេកវិទ្យា NVIDIA AI Enterprise ប្រើនៅលើ Platform របស់ VMware vSphere គឺបានគាំទ្រដល់កិច្ចខំប្រឹងប្រែងរបស់យើងជាមួយនឹងក្រុមហ៊ុនទាំងពីរ ក្នុងការផ្ដល់ជូននូវប្រព័ន្ធ Dell ដំណើរការដោយបន្ទះ GPUs ប្រភេទ NVIDIA A100 ដែលផ្ដល់លទ្ធភាពដល់អតិថិជន ក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI បានគ្រប់ទីកន្លែង ប្រកបដោយប្រាជ្ញាវាងវៃ និងជួយឱ្យអតិថិជន សម្រេចបាននូវគោលដៅអាជីវកម្មរបស់ខ្លួន “ ។
កិច្ចខិតខំប្រឹងប្រែងនេះ គឺជាកម្លាំងចលករតែមួយ ដែលដឹកនាំឱ្យ Dell Technologies ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានឈានមុខ ក្នុងការបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មី ដែលជួយដល់អាជីវកម្មទាំងឡាយ ឱ្យអាចដំណើរការនូវបន្ទុកការងារ AI ដ៏មានសក្ដានុពល នៅក្នុងបរិបទ VMware តាមរយៈដំណោះស្រាយងាយស្រួលដំឡើងរបស់ Dell EMC ដែលបានត្រៀមរួចជាស្រេច ។
ដូចដែលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ Dell Technologies ដំណោះស្រាយ Dell EMC ថ្មីដែលត្រៀមរួចជាស្រេច ដែលមានមូលដ្ឋាននៅលើ VMware Cloud ជួយឱ្យក្រុមហ៊ុនទាំងឡាយសម្រេចបាននូវប្រាជ្ញាវាងវៃលើបច្ចេកវិទ្យា AI ជាមួយនឹងការប្រើរួមបញ្ចូលគ្នានូវប្រព័ន្ធ Dell EMC និង Features សំខាន់ៗរបស់ VMware vSphere ដើម្បីឱ្យដំណើរការនូវ GPU និម្មិត ៕
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងផលិតផល Dell សូមទំនាក់ទំនងមក អាណាណាកុំព្យូទ័រតាមរយៈលេខខាងក្រោម ឬចូលមើលគេហទំព័រ Anana Computer តាមរយៈតំណភ្ជាប់ នៅលើរូបភាពខាងក្រោមនេះ ៖
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Dell Technologies