CamNews

យល់ដឹង 

តើអង្គុយ ឬឈរធ្វើ​ការ​ងារ មួយ​ណា​ល្អ​ចំពោះ​សុខភាព​ជាង?

បរទេស៖ ជាធម្មតាយើងប្រាកដជាគិតថា ការចំណាយពេលច្រើនម៉ោង ដើម្បីអង្គុយធ្វើការងារ នៅមុខការិយាល័យកុំព្យូទ័រ គឺវាមានភាពងាយស្រួល ជាងការឈរធ្វើការងារ ។ ប៉ុន្តែតើអ្នកដឹងទេថា រវាងការអង្គុយ ឬឈរធ្វើការងារមួយណា ល្អចំពោះសុខភាពជាង?

បើយោងតាមក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Harvard ក្នុងរដ្ឋ Massachusetts របស់សហរដ្ឋអាម៉េរិក បានរកឃើញថា មានស្ត្រីចំនួនច្រើនជាង ៩២០០០ នាក់ ដែលចំណាយពេលជាច្រើនម៉ោង ក្នុងការអង្គុយធ្វើការងារបើកបរ ឬមើលទូរទស្សន៍ ត្រូវបានស្លាប់ ដោយសារការកើតជំងឺបេះដូង មហារីកដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម ហើយបើធៀបជាមួយនឹង អ្នកឈរធ្វើការងារវិញ គេសង្កេតឃើញថា អំទ្បុងពេលឈរធ្វើការងារ អាចជួយធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការអស់កម្លាំង ជាពិសេសថែមទាំងជួយ សម្រកទម្ងន់ទៀតផង ។

ហេតុដូចនេះ ប្រសិនបើអ្នកចង់ឲ្យមានសុខភាពល្អ និងជៀសផុតពីហានិភ័យ ពីជំងឺខាងលើបានអ្នកគួរទម្លាប់ឈរធ្វើការងារវិញ ទើបជាការប្រសើរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh