អាមេរិក៖ តាមការអោយដឹងពីកងទ័ពសហរដ្ឋអាមេរិក បានអោយដឹងថា ថ្មីៗនេះ ពួកគេ
បានកែច្នៃនូវយន្ដហោះតូចមួយ ដែលមានរាងដូចកប៉ាល់អញ្ចឹង។ យន្ដហោះតូចនោះមាន
ឈ្មោះថា "LEMV' ត្រូវបានផលិតឡើងជិតមួយឆ្នាំហើយ ដែលទើបរួចរាល់កាលពីថ្ងៃទី ០៧
សីហានេះ។
តាមការអោយដឹងពី លោក Dave Ordrew មេបញ្ជាការកងទ័ពពិសេសលេខ ១០២ សហរដ្ឋ
អាមេរិក បានអោយដឹងថា LEMV ជាបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចហោះហើលើអាកាស
និងបណ្ដែតខ្លួនលើទឹកបាន។
លោក Dave បានបន្ដថា យន្ដហោះតូចនេះ អាចហោះហើរលើអាកាសបាន ៩០ នាទី និង
មានល្បឿន ៩២ mph ។ វាជាយន្ដហោះពិសេស ដែលអាចជួយស៊ើបការសង្ងាត់ពីខ្មាំងសត្រូវ
បាន។ នេះជាវីដូក្លីបដែលបង្ហាញពីការហោះហើររបស់ យន្ដហោះ LEMV ។ សូមចុចដើម្បី
មើល៕
ដោយ៖ រក្សា
ប្រភព dailymail