ជំងឺឈឺក្រពះ គឺជាប្រភេទជំងឺម្យ៉ាងដែលធ្វើឱ្យក្រពះ ពោះវៀនរបស់អ្នក មានសភាពក្តៅ ឈឺផ្សា
ពិបាកទ្រាំ។ ជាពិសេស នៅពេលយប់ធ្វើឱ្យអ្នកមិនអាចទទួលទានដំណេកបានលក់ស្រួលនោះ
ទេ។ បញ្ហាដែលបណ្តាលឱ្យមានជំងឺឈឺក្រពះ គឺដោយសារតែ ការទទួលទានចំណីអាហារមិន
ទៀងពេល ការទទួលទានអាហារដែលមានរសជាតិហិរខ្លាំងពេក ដែលបណ្តាលឱ្យក្រពះរបស់
អ្នករលាក បង្កឱ្យមានជំងឺឈឺក្រពះ។
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួនដើម្បីព្យបាលអាការ
ឈឺក្រពះ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។
វិធីទី១៖ សូមយកផ្លែចេកទុំជោរ ១ផ្លែ កិនឱ្យម៉ដ្ឋលាយជាមួយនឹងទឹកដោះគោធ្វើពីផ្លែប័រ ១កែវ រួចផឹក
វាឱ្យបាន២ ទៅ៣ដង ក្នុងមួយថ្ងៃ រយៈពេល ១ថ្ងៃ ទៅ២ថ្ងៃ ក្រពះរបស់អ្នកនឹងមានសភាពធូរស្បើយ។
មួយទៀត៖ សូមយកផ្លែចេកទុំជោរ ១ផ្លែ កិនឱ្យម៉ដ្ឋលាយជាមួយនឹងសាច់អំពិលទុំ (ម៉ដ្ឋ) ១ស្លាបព្រា
កាហ្វេ និង អំបិលបន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកវា ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រយៈពេល ១ ទៅ
២ថ្ងៃ ជាការស្រេច។
វិធីទី២៖ សូមស្លឹកជីអង្គាមស្រស់មកក្រឡុក យកទឹក ឱ្យបាន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក
ឃ្មុំ ១ស្លាបព្រាកាហ្វេ និង ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹក ២ដងក្នុង ១ក្នុង រយៈ
ពេល ២ ទៅ ៣ថ្ងៃ អាចព្យាបាលបំបាត់អាការឈឺក្រពះ និង ព្យាបាលជំងឺរាក បានយ៉ាងឆាប់រហ័ស។
វិធីមួយទៀត៖ សូមយកស្លឹកជីអង្គាមស្ងួតម៉ដ្ឋ ១ស្លាបព្រាកាហ្វេលាយជាមួយនឹងទឹកក្តៅ ១ពែង ទុក
រយៈពេល ១០នាទី រួចផឹក ៣ ទៅ ៤ ក្នុង ១ថ្ងៃ នឹងជួយឱ្យក្រពះរបស់អ្នក មានសភាពធូរស្បើយ បាន
ឆាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies