CamNews

យល់ដឹង 

វិធី ៤យ៉ាង ព្យាបាលកំចាត់ អង្គែ បានភ្លាមៗ

អង្គែ គឺជាប្រភេទនៃជំងឺស្បែកក្បាល ដែលបណ្តាលមកពីការរីកលូតលាត់នៃបាក់តេរី និងផ្សិត
ផ្អួរ (ទុកសក់ឱ្យនៅសើមយូរពេក) នៅលើស្បែកក្បាល បង្កឱ្យស្បែកក្បាលកើតមានអង្គែ។ តើ
ស្បែកក្បាល របស់អ្នកកំពុងតែ កើតមានអង្គែ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជា វិធីងាយៗ
មួយចំនួន ដើម្បីកំចាត់អង្គែ និង ធ្វើឱ្យស្បែកក្បាលមានក្លិនក្រូចអូប  និង មានសុខភាពល្អ។

១/ អំបិល៖ មានផ្ទុកនូវសារធាតុម្យ៉ាង   ដែលអាចជួយព្យាបាលកំចាត់អង្គែ លើស្បែកក្បាល
បានយ៉ាងមានប្រសិទ្ធិ និងងាយស្រួលបំផុត។ វិធីព្យាបាល៖សូមយកអំបិលម៉ដ្ឋស្ងួត មករោយ
ពីលើស្បែកក្បាល ឱ្យសព្វ រួចប្រើម្រាមដៃម៉ាស្សាថ្មមៗ តិចៗ បន្ទាប់មក លាងសំអាតសក់និង
ស្បែក ជាមួយនឹងសាប៊ូកក់ចេញ ជាការស្រេច។

២/ ម្ស៉ៅ Baking Soda៖ ជាឱសថដ៏ល្អបំផុត សំរាប់សម្លាប់អង្គែ   នៅលើស្បែកក្បាល បាន
យ៉ាងងាយស្រួល។ ដើម្បីកំចាត់អង្គែនៅលើស្បែកក្បាល ដំបូង ត្រូវធ្វើឱ្យសក់  របស់អ្នកសើម
បន្ទាប់មក យកម្ស៉ៅ  Baking Soda ដុសម៉ាស្សាថ្មមៗ  លើស្បែកក្បាល   រួចលាងសំអាតសក់
និងស្បែកក្បាល ជាមួយនឹងស្អាត ដោយមិនប្រើសាប៊ូកក់សក់នោះទេ។ វិធីបែបនេះ  នឹងជួយ
ឱ្យស្បែកក្បាលរបស់អ្នក ចាប់ផ្តើមផលិតនូវប្រេងធម្មជាតិ ដែលមិនធ្វើឱ្យស្បែកក្បាលស្ងួត។
សូមបញ្ជាក់ថា៖ ម្ស៉ៅ Baking Soda អាចរកទិញបាននៅតាមផ្សារទំនើប។

៣/ ក្រូចឆ្មារ៖ មានផ្ទុកនូវសារធាតុអាស៊ីត ដែលព្យាបាលនូវជំងឺអង្គែស្បែកក្បាល និងរមាស់
ស្បែកក្បាល។ វិធីព្យាបាល ប្រើទឹកក្រូចឆ្មារសុទ្ធ  យកមកម៉ាស្សា  លើស្បែកក្បាល របស់អ្នក
ទុករយៈពេល ២ ទៅ ៣នាទី បន្ទាប់មក លាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក  ជាមួយ
នឹងសាប៊ូកក់សក់  ជាការស្រេច។ ធ្វើបែប ជារៀងរាល់ថ្ងៃ រហូតដល់  បាត់អង្គែ នៅលើស្បែក
ក្បាលរបស់អ្នក។

វិធីមួយទៀត អ្នកលាយទឹកក្រូចឆ្មារ  ១ស្លាបព្រាបាយ  ជាមួយនឹងប្រេងដូង  ៥ស្លាបព្រាបាយ
កូរចូលគ្នាឱ្យសព្វ  រួចលាបនៅលើសក់ និង ស្បែកក្បាលរបស់អ្នក បន្ទាប់មក   យកក្រណាត់
ឬ កូនកន្សែង រុំជុំវិញ សក់របស់អ្នក  ទុកមួយយប់  រួចលាងសំអាតសក់ និង  ក្បាលរបស់អ្នក
ចេញនៅពេលព្រឹក។

៤/ ប្រទាលកន្ទុយក្រពើ៖ ជាឱសថដ៏ស័ក្តិសិទ្ធិសំរាប់ផ្សះមុខរបួស  ប្រឆាំងនឹងមេរោគ និង
ប្រឆាំងនឹងការដុះផ្សិត(ទុកយូរពេកឡើងដុះផ្សិត ឧទាហរណ៍៖ សក់ទុកឱ្យសើម  យូរពេកនឹង
ដុះផ្សិត ដែលបណ្តាលឱ្យកើតមានអង្គែ)។ ជាពិសេស ប្រទាលកន្ទុយក្រពើ   អាចជួយកំចាត់
ស្បែកក្បាលមានអង្គែបានយ៉ាងឆាប់រហ័ស។ វិធីព្យបាល៖  យកទឹកប្រទាលកន្ទុយក្រពើសុទ្ធ
ឬ ទឹករំអិលប្រទាលកន្ទុយក្រពើ លាបនៅលើស្បែកក្បាលរបស់អ្នក   ទុករយៈពេល ២ ទៅ៣
នាទី មុនអ្នកងូតទឹក។ បន្ទាប់មក  លាងសំអាតសក់ របស់អ្នក ជាមួយនឹង   ប្រភេទសាប៊ូ មិន
សូវក្រហាយខ្លាំង (ប្រភេទសាប៊ូ ដែលកក់សក់ទៅ  ធ្វើឱ្យស្បែកក្បាល  របស់អ្នកក្រហាយ)។
ធ្វើបែបនេះ ពីរដង ក្នុង មួយសប្តាហ៍ រហូតដល់ ស្បែកក្បាលរបស់អ្នកបាត់អង្គែ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ rd


Tags: knowledge Homemade Dandruff Treatments