CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយពីបាន លួចប្រាក់ជាង ៤៥០ លានដុល្លារ ពីធនាគារ កណ្តាលប្រចាំក្រុង ក្រុមឧទ្ទាម ISIS ក្លាយជាក្រុម មាន

ព័ត៌មានអន្តរជាតិ ៖ ងាកក្រឡេកទៅមើល បណ្តាគេហទំព័រសារព័ត៌មានបរទេស ជាច្រើន បានចុះ ផ្សាយនៅលើទំព័រមុខរបស់ខ្លួន អោយដឹងថា ក្រោយពីបានធ្វើការវាយប្រហារ ដណ្តើមគ្រប់គ្រង បានបណ្តាទីក្រុង ធំៗ នៅក្នុងប្រទេស អ៊ីរ៉ាក់ ហើយនោះ ក្រុមឧទ្ទាមអាល់កៃដា ដ៏សកម្មមួយក្រុម ដែលមានឈ្មោះថា ISIS ត្រូវបានអាជ្ញាធរក្នុងប្រទេស បញ្ជាក់បានអោយដឹងថា ពួកគេបានក្លាយ ទៅជាក្រុមភារវរករ មានបំផុតលើសកលលោក ក្រោយពីបានលួចលុយចេញពីធនាគារកណ្តាល ប្រចាំក្រុង Mosul បានដល់ទៅ ៤៥០ លានដុល្លារ ឯណោះ ។

មិនត្រឹមតែប៉ុណ្ណោះ សេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា ក្រុមមនុស្ស ជាពលរដ្ឋស៊ីវិលរាប់ ពាន់នាក់ បានផ្អើលនាំគ្នា ជម្លៀសខ្លួនចេញពីក្រុង ខណៈក្រុមឧទ្ទាម ដ៏សកម្មមួយនេះ បានព្យា យាមរុលចូលទៅក្នុងទីក្រុង បាដាដ ដើម្បីធ្វើការវាយប្រហារ និង កាន់កាប់ ក្រោយពីសម្រេចបាន នូវការវាយប្រហារ​ ក៏ដូចជា កាន់កាប់ បណ្តាក្រុងធំៗ ទាំងពីរ របស់ប្រទេស អ៊ីរ៉ាក់ រួចមក កាលពី ប៉ុន្មានថ្ងៃកន្លងទៅនេះ ។

គួរបញ្ជាក់ ការលើកឡើង ដែលបានបញ្ជាក់ថា ក្រុមឧទ្ទាមអាល់កៃដា មួយក្រុមនេះ បានក្លាយទៅ ជាបេក្ខភាព ក្រុមភារវរករ មានបំផុតលើលោក ក្រោយពីពួកគេ បានធ្វើការរឹបអូស ក៏ដូជា ប្លន់យក សាច់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ពីធនាគារកណ្តាល ប្រចាំក្រុង ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាម សម្តីលោក Athier Nujaifi  អភិបាលក្រុង Mosul ។

ដោយឡែក សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្នុងរយៈចម្ងាយ ត្រឹមតែ ៤០ ម៉ាយ ពីក្រុងបាដាដ កាលពីថ្ងៃសុក្រ កន្លងទៅនេះ​ ក្រុមសកម្មប្រយុទ្ធ បានរុលចូល មកកាន់តែកៀកជាខ្លាំង ខណៈក្រុម ពលរដ្ឋស៊ីវិល បានផ្អើលនាំគ្នា ជម្លៀសខ្លួន​ ចេញពីទីក្រុង ដ៏មានបញ្ហាប្រឈមមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អិនប៊ីស៊ី


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East