CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ សពខ្មោច ៥០ នាក់ លើទូកជនអន្តោប្រវេសន៍ ផ្ទុកមនុស្ស លើសចំណុះ

ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ ៥០ នាក់ ត្រូវបានប្រទះឃើញថា បានសម្លាប់បាត់បង់ជីវិត ពីទូកចំណាកស្រុក ចំណុះទៅដោយជន អន្តប្រវេសន៍ដែលបានចូលដល់ទឹកដី ប្រទេស ល៊ីប៊ី នេះ បើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីឆ្មាំសមុទ្រ ប្រទេសអ៊ីតាលី ។


សារព័ត៌មាន អ៊ីតាលី ចុះផ្សាយអោយដឹងថា ជនរង គ្រោះ​​ស្លាប់  បាត់បង់ ជីវិតទាំងអស់ គឺអាចនឹង បណ្តាលមកពី ការថប់ដង្ហើមខ្លាំង ។ ជនអន្តោប្រវេសន៍ ប្រមាណ ៤៣០ នាក់ ​ផ្សេងទៀត ត្រូវបាន ក្រុមការងារ នាវាឆ្មាំសមុទ្រ Poseidon សហការគ្នាជាមួយនឹង   ភ្នាក់ងារ  Frontex របស់សហភាព អឺរ៉ុប ធ្វើការជួយសង្គ្រោះ ខណៈពួកគេមានជោគវាសនា នៅរស់នៅឡើយ ។ របាយការណ៍ បញ្ជាក់ អោយដឹងថា ជនអន្តោប្រវេសន៍  រាប់ ពាន់នាក់​ បានស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ ផ្សេង ទៀត ត្រូវបានជួយសង្គ្រោះ អំឡុងការធ្វើដំណើរ ទាំងប្រថុយជីវិតរបស់ពួកគេនៅលើដែនជលសារ ដ៏ធំល្វឹងល្វើយ តួយ៉ាងអំឡុងថ្ងៃពុធ ម្សិលមិញនេះ គឺជាបេសកម្មមួយ ក្នុងចំណោម ១០ បេសកម្ម នៃការចេញជួយសង្គ្រោះចុងក្រោយគេបំផុត នៅក្នុង  ដែនទឹកប្រទេស ល៊ីប៊ី នេះបើយោង តាមការ លើកឡើង ពីសំណាក់ ឆ្មាំសមុទ្រ ប្រទេស អ៊ីតាលី ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Libyan