ផលិតផលរបស់ Apple ជានិច្ចកាលតែងតែទទួលបានការចាប់អារម្មណ៍ ក្នុងបណ្តាការធ្វើពិសោធន៍ វាស់កំរិតនៃភាពរឹងមាំ ហើយលើកនេះក្រុម EverythingApplePro បានប្រើប្រាស់បណ្តាស្មាតហ្វូនរបស់ Apple យកទៅធ្វើជាស្បែកហ្វ្រាំងកង់រថយន្តកីឡាមួយគ្រឿង។
អាន៖ មានដឹងទេថា Apple ចំណាយប្រាក់ប៉ុន្មានទៅ ក្នុងការធានាសុវត្ថិភាពដល់លោក CEO Tim Cook?
នៅក្នុងការពិសោធន៍នេះ គេបានប្រើប្រាស់ iPhone ចំនួន ៨គ្រឿង ដែលក្នុងនោះមាន iPhone 5S ចំនួន ៤គ្រឿងត្រូវបានគេផ្លាស់ប្តូរធ្វើជាស្បែកហ្វ្រាំងនៅកង់ទាំងពីរខាងមុខ និង iPhone 4S ៤គ្រឿង ដាក់នៅកង់ទាំងពីរខាងក្រោយ។
អាន៖ Galaxy S6 Edge Plus លេចចេញរូបភាពទស្សនាវត្តី រួមជាមួយសំបកការពារ
អនុវត្តនូវបណ្តាវិធានការដែលមានសុវត្ថិភាព ក្រុមពិសោធន៍បានធ្វើពិសោធជាមួយនឹងរថយន្តកីឡា Porsche 911 ដែលត្រូវបានបើកបរនៅក្នុងល្បឿនជាង 30 km/h។ ប្រព័ន្ធហ្វ្រាំងដែលធ្វើដោយ iPhone នៅពេលនោះ គឺមានដំណើរការធម្មតា។ ពេលបង្កើនល្បឿនឡើងជិតដល់ 65 km/h បណ្តា iPhone ចាប់ផ្តើមមានសញ្ញាណនៃការបែកបាក់ ដោយសារកំលាំងកកិតខ្លាំង និងបានលេចចេញនូវអណ្តាត ភ្លើងតូចមួយ ដែលត្រូវបានពន្លត់វិញដោយបំពង់ពន្លត់អគ្គីភ័យ។ ចុងក្រោយរថយន្ត Porsche 911 រត់ ក្នុងល្បឿនឡើងដល់ 96 km/h ហើយនៅតែអាចចាប់ហ្វ្រាំងបញ្ឈប់ល្បឿនរថយន្តបាន ប៉ុន្តែប្រព័ន្ធ ហ្រ្វាំងធ្វើដោយ iPhone ត្រូវបានខូចខាតទាំងស្រុង។
អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ថាតើក្រុមអ្នកពិសោធន៍ដំឡើង iPhone ធ្វើប្រព័ន្ធហ្រ្វាំងដោយរបៀបណា និងចាប់ហ្វ្រាំងទៅស៊ីប៉ុណ្ណា? សូមតាមដានទស្សនាវីដេអូដូចខាងក្រោម៖
ប្រែសម្រួល៖ ករុណា
ប្រភព៖ popularmechanics, vexpress