CamNews

ប្លែកៗ 

វីដេអូ គូស្នេហ៍ Online ណាត់ជួបមុខគ្នា "ជួបភ្លាម វៃ ភ្លាម" (មានវីដេអូ)

ប្លែកៗ និង ស្ទើរតែមិនគួរអោយជឿ ៖ បណ្តាញទំនាក់ទំនងសង្គមនាពេលសព្វថ្ងៃនេះ ជាកាតាលិករ ដ៏មានប្រសិទ្ធភាពមួយ ញ៉ាំងអោយសង្គមមនុស្សកាន់តែមានភាពជិតស្និទ្ធពីមនុស្សប្លែកមុខ ទៅជា មនុស្សស្គាល់មុខ ពីមនុស្សមិនធ្លាប់ស្គាល់គ្នា ទៅជាស្គាល់គ្នាដើម ។

ដោយឡែក រយៈពេល ២៤ ម៉ោងចុងក្រោយនេះ គូស្នេហ៍តាម អនឡាញ មួយគូរ ពិតជាបង្កនូវភាព ភ្ញាក់ផ្អើលជាខ្លាំង នៅតាមប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីវីដេអូណាត់ជួបមុខគ្នាផ្ទាល់ រវាងពួកគេទាំង ពីរនាក់ ត្រូវបានចែករំលែក ។ ផ្តិតឃ្លីបវីដេអូចេញពីទីក្រុងមួយ របស់ប្រទេសចិន គូស្នេហ៍​​  តាមអន ឡាញមួយគូរ ឈានទៅដល់ប្រើអំពើហឹង្សា នៅពេលជួបមុខគ្នាលើកដំបូង បន្ទាប់ពីអ្នកទាំងពីរ ខក ចិត្តរៀងខ្លួន ទៅលើដៃគូ ពីអ្វីដែលធ្លាប់មើលឃើញនៅក្នុងអ៊ីនធើណេត ។ "ខ្ញុំវាយលោក ក៏ព្រោះតែ ទង្វើដែលលោកបានធ្វើ មើលចុះ មើលរូបរាងរបស់លោក វាគឺជាការកុហក ហើយ លោក  ថែមទាំង ចង្អុយនាងខ្ញុំទៀត" នារីអនឡាញ ជាតួឯក្នុងឃ្លីបស្រែកគំហកអោយបុរសអនឡាញ  ណាត់ជួបមុខ

ភ្លាមៗ ភាគីបុរសមានប្រតិកម្ម ដោយបានយកទូរស័ព្ទដៃគូសបញ្ជាក់ដល់សាធារណៈជន ជាការពិត ខ្ញុំស្នើសុំណាត់ជួបនាង ប៉ុន្តែមើលចុះ មើលរូបនាង ពីក្នុង អ៊ីនធើណេត នឹងនៅ  ខាងក្រៅចុះ ។ ប្រតិ កម្មបកទៅកាន់បុរសនោះវិញ "រូបនេះ មិនមែនជាខ្ញុំឬ លោកទេ  អ្នកជាអ្នកកុហក មនុស្សចង្រៃ " ។ ស្ថានការណ៍កាន់តែក្តៅ ខណៈអ្នកទាំងពីរ ឈានទៅដល់ការវាយ តប់ រហូតដល់ភាគីខាងស្រី ដួល និងបុរសជាអ្នកដើរចេញ ។ អ្នករាល់គ្នាជាអ្នកឈរមើល ស្រឡាំង  កាំង ខណៈហួសចិត្ត នេះហើយ ជាទំនាក់ទំនងតាមអនឡាញ Edit ជ្រុល ឬក៏ 360 ខ្លាំងពេក ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC