CamNews

សុខភាព 

អត្ថប្រយោជន៍​ទាំង​៧យ៉ាង​ បានមកពី​ការទទួល​ទឹក​ត្រជាក់

តើមានដឹងទេថា ទឹកត្រជាក់អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាពរបស់អ្នក?​បើចង់ដឹង​ សូមមើលខាងក្រោមនេះ ទាំងអស់គ្នា៖
១. ជួយកាត់បន្ថយភាពតានតឹង

ខណៈពេលដែលអ្នកមានអារម្មណ៍ថា តានតឹង ឬខឹង បេះដូងរបស់អ្នកប្រាកដជាលោតញាប់ខុសប្រក្រតី ហេតុដូចនេះ ការលុបមុខជាមួយនឹងទឹកត្រជាក់ អាចជួយធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរមួយៗ ដែលជាកត្តាជួយដល់ ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បាន។

២. ជួយធ្វើឲ្យសក់ភ្លឺរលោង

តាមការសិក្សាបានឲ្យដឹងថា ការលាងជម្រះសក់ជាមួយនឹងទឹកត្រជាក់ អាចជួយធ្វើឲ្យសក់ មានសភាពភ្លឺរលោង។

៣. ជួយធ្វើឲ្យស្រកទម្ងន់

ប្រហែលជាអ្នកមិនធ្លាប់រំពឹងទុកទេថា ការផឹកទឹកត្រជាក់ អាចធ្វើឲ្យអ្នកស្រកទម្ងន់បាននោះ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ពិតជាបានបង្ហាញថា ការផឹកទឹកត្រជាក់ អាចជួយឲ្យអ្នកស្រកទម្ងន់បានមែន។

៤. ជួយកាត់បន្ថយការឈឺចាប់នៅពេលរលាក

ប្រសិនជាអ្នកមានបញ្ហារលាក ជាមួយនឹងភ្លើង ឬទឹកក្ដៅ អ្នកអាចយកកន្លែង ដែលកំពុងមានបញ្ហាទៅត្រាំជាមួយនឹងទឹកត្រជាក់ រយៈពេល ២០ នាទី វានឹងអាចជួយកាត់បន្ថយអាការៈឈឺចាប់បាន។

៥. ជួយធ្វើឲ្យថ្នាំលាបក្រចកដៃឆាប់ស្ងួត

ប្រសិនជាអ្នកចង់ឲ្យថ្នាំពណ៌លាបក្រចកដៃឆាប់ស្ងួត អ្នកអាចសាកល្បងត្រាំដៃរបស់អ្នក ដែលទើបនឹងលាបពណ៌ក្រចកថ្មីៗ ចូលទៅក្នុងទឹកត្រជាក់រយៈពេល ២ ឬ៣នាទី វានឹងធ្វើឲ្យថ្នាំពណ៌លាបក្រចកដៃរបស់អ្នកស្ងួតភ្លាម។

៦. ជួយកាត់បន្ថយអាការៈឈឺក្បាល

នៅពេលដែលអ្នកមានបញ្ហាឈឺក្បាល ឬក្ដៅខ្លួន អ្នកអាចយកកន្សែងពោះគោទៅត្រាំក្នុងទឹកត្រជាក់ រួចហើយយកមកស្អំនៅលើក្បាល វានឹងជួយធ្វើឲ្យអ្នក មានភាពធូរស្បើយជាងមុន។

៧. ជួយធ្វើឲ្យសាច់ដុំមានសុខភាពល្អ និងឈាមរត់បានស្រួល

ការផ្លាស់ប្តូររវាងទឹកក្ដៅ និងទឹកត្រជាក់នៅក្នុងទឹកផ្កាឈូក អាចជួយធ្វើឲ្យចរន្តឈាមរត់បានស្រួល និងសាច់ដុំមានសុខភាពល្អ ព្រមទាំងជៀសផុតពីការរលាក និងហើមបានទៀតផង៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips