CamNews

ព័ត៌មានអន្តរជាតិ 

"ល្ហុងខ្មោច" មិនក្លែងក្លាយ ប៉ុន្តែ ខូចគុណភាព បង្កកទុកលើស ពី ៥ ឆ្នាំ ក្រុមហ៊ុន រងការពិន័យ

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនមួយ មានវត្តមាននៅទីក្រុង កំពង់ផែ ក្រុង Ningbo ខេត្ត Zhejiang ប្រ ទេសចិននោះ រងនូវការផាកពិន័យជាសាច់ប្រាក់ ១,៤  លាន យ័ន ពាក់ព័ន្ធនឹងការរក្សាទុក ផលិត ផល ល្ហុង ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់ ពោល    ផលិតផល ល្ហុង  ទាំងនោះ មានអាយុកាល ចន្លោះពី ៥ ទៅ ៦ ឆ្នាំ ខណៈហួសសុពលភាពប្រើប្រាស់ ២ ឆ្នាំ រួចទៅហើយ ។


អាជ្ញាធរ ក្នុង  ស្រុក ប្រទេស  ចិន បានធ្វើការរឹបអូស   ផលិត  ផល ល្ហុងខូចគុណភាព ឬ "zombie papaya" ក្នុងបរិមាណដល់ទៅ ៣២,៨៦ តោន    ពីឃ្លាំងបង្កក ក្នុងស្រុកមួយកន្លែង អំឡុងខែ មីនា កន្លងទៅនេះ ។ លោក Jiangbei អ្នកជំនាញស៊ើប  អង្កេត   ក្នុងស្រុកលើកឡើងអោយដឹងថា ក្រុម ហ៊ុនជាប់ចោទ បានសហការណ៍   រួមគ្នា  ជាមួយនឹងឃ្លាំង  បង្កក  ខាងលើ អស់រយៈពេលច្រើនឆ្នាំ ពោល ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ បណ្តា  ផលិតផល ល្ហុង រាប់សិបតោន ត្រូវយកមករក្សាទុក បង្កកនៅទីនេះ ។

គួរបញ្ជាក់ថា បរិបទចុងក្រោយនេះ​ ពាក់ព័ន្ធនឹងរឿងអាស្រូវ សុវត្ថិភាពចំណីអាហារនៅក្នុងប្រទេស ចិនមានការយកចិត្តទុកដាក់ជាខ្លាំង ដោយមានការស៊ើបអង្កេតជាបន្តបន្ទាប់  រហូតឈានដល់ការ ចាប់ឃាត់ខ្លួន ក្នុងនោះ ករណី រឿងក្តី ២ ធំៗ ត្រូវបានបំបែក រឹបអូស សាច់    បង្កកដែលមានអាយុ កាលលើសពី ៤០ ឆ្នាំ ស្មើនឹងទំហំសាច់ប្រាប់ ៣ ពាន់លានយ័ន និង ករណី  ឈាមទា ផលិតចេញ ពីសារជាតិគីមីជាដើម ៕

- អាន ៖ ឈាមមាន់ ឈាមទាក្លែងក្លាយ "FAKE" ផលិតចេញពី សារជាតិគីមី ដែលលោកអ្នក មិននឹកស្មានដល់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណាដេលី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC