CamNews

ទូរស័ព្ទ 

ទូរស័ព្ទ Windows Phone 7 ដែលល្អបំផុតក្នុងពេលបច្ចុប្បន្ន

Smartphone ដំណើរការប្រព័ន្ធរបស់ Microsoft នាំមកជូនអ្នកប្រើបា្រស់ទូទៅនូវ interface
យ៉ាងច្បាស់ និង មានលក្ខណៈពិសេសដ៏សំបូរបែប សមស្របជាមួយគេហទំព័រសហគមន៍
និងការភ្ជាប់នូវបណ្តាញចាំបាច់ផ្សេងៗ ។
HTC 7 Pro ល្អបំផុតសំរាប់ការងារ

ជាមួយអ្នកដែលតែងតែប្រើប្រាស់ Microsoft Office ជាប្រចាំ HTC 7 Pro គឺជាជំរើសដ៏អស្ចារ្យ
មួយនៅពេលដែលទូរស័ព្វនេះបានបំពាក់ Keyboard QWERTY ដែលផ្តល់ភាពងាយស្រួល
ដល់លោកអ្នកវាយអត្ថបទ ។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចមើលឯកសារបានយ៉ាងច្បាស់
នៅលើ អេក្រង់ 3,6 inch មាន CPU ល្បឿន 1 GHz មាន camera 5 megapixel និងអង្គចងចាំ
8GB ។
Samsung Omnia 7 ល្អសំរាប់ វីដេអូ

អាច play វីដេអូ 720p អាចថត Clip ជាមួយ resolution 480 x 800 pixel អេក្រង់ 4 inch ជា
មួយប្រព័ន្ធបច្ចេកវិទ្យា OLED នាំមកជូននូវរូបភាពថ្លាត្រជាក់ភ្នែក ។ មានអង្គចងចាំ 16GB
Camera 5 megapixel ។
HTC 7 Mozart ថតរូបល្អបំផុត

HTC 7 Mozart មានកាមេរ៉ា 8 megapixel វាមានថែមភ្លើង Flash Xenon ពីរ ដើម្បីជួយ
បញ្ចេញពន្លឺ ជំនួសឲ្យការប្រើ ភ្លើង LED និង អាចថត Clip វីដេអូ 720p បានផងដែរ ។
HTC HD7 ល្អបំផុតដោយផ្អែកលើទំហំ

HTC HD7 មានលក្ខណៈពិសេសដោយសារតែបំពាក់អេក្រង់ទំហំ 4,3 inch បើទោះបីជា
resolution របស់វាត្រឹមតែ 480 x 800 pixel ក៏ដោយ ។ ប្រើប្រាស់ logo ដើម្បីធ្វើការបង្ហាញ
ពត៌មាន នៅចំណុចណាមួយដែលអាច ហេតុនេះហើយទំហំអេក្រង់របស់វាបង្កើតបានជា
លក្ខណៈយ៉ាងពិសេស ។ ចំពោះការ play Clip វីដេអូ ក៏មានលក្ខណៈកាន់តែប្រសើរ ។
LG Optimus 7 ល្អបំផុតលើ Applications

ខណ់ពេលដែលទូរស័ព្ទ Windows Phone 7 មានលក្ខណៈពិសេសលើ Hardware បែរជា
LG និយាយពី Software ។ Optimus 7 មានបញ្ចូល Application វៃឆ្លាតចំនួនពីរ គឹ Play To
ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ចែករំលែក រូបភាព វីដេអូ បទចំរៀង ជាមួយឧបករណ៍
ផ្សេងៗ ។ Application មួយទៀតគឺ ScanSearch គឺជា Application ធ្វើអន្តរកម្មជាក់ស្តែង
ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរក ។
HTC 7 Trophy ល្អបំផុតលើផ្នែកកំសាន្ត

HTC 7 Trophy ត្រូវបានផលិតឡើងក្នុងទិសដៅមូលដ្ឋាន ជាទូរស័ព្ទមួយដែលមានតំលៃ
ថោក សមរម្យ ប្រសិនបើរាល់ទូរស័ព្ទ Windows Phone 7 ទាំងអស់មានតំលៃ 30 អឺរ៉ូ នោះ
Trophy មានតំលៃត្រឹមតែ 25 អឺរ៉ូ ប៉ុណ្ណោះ ។ បើធ្វើការប្រៀបធៀបជាមួយទូរស័ព្ទ Android
ដែលបានបង្ហាញមុខរយៈកាលប៉ុន្មានខែមកនេះ Trophy មានលក្ខណៈល្អបំផុតខាងផ្នែក
ការកំសាន្ត ។
Dell Venue Pro ល្អបំផុតសំរាប់ការផ្ញើសារ

Dell Venue Pro នាំមកជូនអ្នកប្រើ នូវបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ BlackBerry នៅលើ
ទូរស័ព្ទ Windows Phone 7 ជាមួយនឹង keyboard QWERTY slide ដូចនឹង BlackBerry
Torch។ ដូច្នេះ លោកអ្នកអាចមមើលដោយងាយស្រួលមើល និង សរសេរសារ នៅលើ
អេក្រង់ AMOLED 4,1 inch នេះតែម្តង ៕
ពី Zing
ដោយ ៖ យ៉ាវីន

Tags: