CamNews

រថយន្ត 

Volkswagen ប្រកាសតែងតាំងលោក Matthias Müller ដែលជានាយក Porsche ជា CEO បន្ទាប់ពី Martin Winterkorn

យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Volkswagen របស់ប្រទេសអាល្លឺម៉ង បានប្រកាសថា លោក Matthias Müller ដែលជាប្រធានផ្នែករថយន្ដ ម៉ូដែល Porsche នឹងឡើងគ្រងដំណែងជា CEO របស់ខ្លួន បន្ទាប់ពីលោក ​Martin Winterkorn បានចុះចេញពីតំណែង កាលពីថ្ងៃពុធ កន្លងទៅ​។ 

ប្រភពព័ត៌មានបន្ដទៀតថា លោក Matthias Müller គឺជាជនដែល មានសមត្ថភាព នឹងត្រូវបានគេរំពឹងទុកថា នឹងអាចគ្រងតំណែង ពីលោក Martin Winterkorn បានល្អ ។ ប៉ុន្ដែទោះជាយ៉ាងណា រូបលោក នៅតែបន្ដគ្រប់​គ្រងជាប្រធាន Porsche ដដែល ដរាបណា លោក Martin Winterkorn នឹងត្រូវបានគេរកឃើញកំហុសពិត​ប្រា​កដ ។ ​លោក Martin Winterkorn វ័យ ៦២ ឆ្នាំជនជាតិ អាល្លឺម៉ង់ បានកំពុងតែអង្គុយលើកៅអីយ៉ាងក្ដៅ​គគុក​ជាមួយរឿងអាស្រូវ ក្នុងមុខតំណែងនៃការគ្រប់គ្រង ហើយពេលនេះ ក្រុមហ៊ុន ក៏កំពុងតែ​ព្យាយាមដោះស្រាយឲ្យ​លឿនបំផុត ថាតើកំហុសនេះ ពិតជាកើតឡើង តាំងតែពីអតីតកាល មុនពេលគាត់ចូលមកកាន់តំណែងមែននោះ។ 

លោក Martin Winterkorn បានចេញសេចក្ដីថ្លែងការណ៍ថា កំហុសគ្រប់យ៉ាងបានកើតមានតាំងតែពីរូបលោក​មិនទាន់ចូលកាន់តំណែងមកម្ល៉េះ ហើយអះអាងដូច្នេះ មិនមានបំណងថា គាត់ចង់ដោះដៃពីកំហុសនោះទេ ដោយឡែកគាត់សុខចិត្ដទទួលខុសត្រូវនឹងកំហុសដែលបានកើតឡើង ទោះបី គាត់មិនបានដឹង​ក៏ដោយ ។ 

ប៉ុន្ដែទោះជាយ៉ាងណា​ លោក Matthias Müller ពិតជាមានសង្ឃឹមយ៉ាងមុតមាំ ថានឹងក្លាយជា CEO បន្ទាប់ លោក Martin Winterkorn ហើយគាត់ថែមទាំងប្ដេជ្ញាថា នឹង កែប្រែទម្រង់មុខមាត់ថ្មីដល់ក្រុម ឲ្យកាន់តែមាន​​ការរីកចម្រើន ខ្លាំងជាងមុនថ្វេរដង​ ។ 

គូសបញ្ចាក់ផងដែរថា​ ក្រុមហ៊ុន មេផលិតរថយន្ដប្រទេស អាល្លឺម៉ង់ Volkswagen បានត្រូវគេរកឃើញថា មិនបាន បំពាក់ ប្រព័ន្ធបច្ចេកវិទ្យា បំបែកសារធាតុឧស្ម័នពុល ដែលចេញមកពីប្រភេទរថយន្ដ ប្រើប្រាស់ម៉ាស៊ូត ខណៈដែលរាប់ម៉ឺនគ្រឿងក្នុងទឹកដីអាមេរិក ត្រូវបានគេរកឃើញ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .carscoops.


Tags: vehicle Matthias Müller CEO Porsche