បរទេស៖ ទឹកដូងត្រូវបានគេចាត់ទុកថា ជាសារធាតុចិញ្ចឹមរាវនៅក្នុងផ្លែដូង ដែលសម្បូរទៅដោយជាតិវីតាមីន និងសារ ធាតុរ៉ែជាច្រើនប្រភេទ ។ តាមការសិក្សាបានបង្ហាញឲ្យដឹងថា សារធាតុប្រឆាំងវីរុស បាក់តេរី ការរលាក និងសកម្មភាព ប្រឆាំងអុកស៊ីតកម្មក្នុងទឹកដូង អាចជួយស្ដារលក្ខខណ្ឌសុខភាពធ្ងន់ធ្ងរមួយចំនួនបាន ។
ដើម្បីជ្រាបច្បាស់ថា ទឹកដូងមានគុណប្រយោជន៍ណានោះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖
១. បង្កើនថាមពល: ទឹកដូងជាភេសជ្ជៈប៉ូវកម្លាំងដ៏ល្អបំផុត សម្រាប់សុខភាពរាងកាយ ។ បើធៀបទៅនឹងភេសជ្ជៈកីទ្បា ។ ទឹកដូងមានផ្ទុកនូវ ជាតិកាល់ស្យូម ប៉ូតាស្យូម សូដ្យូម ក្លរួ និងមានជាតិស្ករតិច ដែលអាចជួយបង្កើនថាមពល និងផលិតភាពក្នុងការធ្វើការ ងារ ។
២. សុខភាពសរសៃឈាមបេះដូង: តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា បញ្ហាជំងឺសម្ពាធឈាមទ្បើងខ្ពស់ គឺកើតទ្បើងដោយសារកម្រិតជាតិប៉ូតាស្យូម ក្នុងរាងកាយថយចុះ ហេតុដូចនេះ ការផឹកទឹកដូងអាចជួយបង្កើនជាតិប៉ូតាស្យូម និងអាស៊ីត Lauric ក្នុងសម្ពាធឈាម ដែលជួយឲ្យអ្នកជៀសផុតពីជំងឺសម្ពាធឈាមទ្បើងខ្ពស់ និងធ្វើឲ្យសរសៃឈាមបេះដូងមានសុខភាពល្អ ។
៣. បំពេញជាតិទឹកបន្ថែម: ប្រសិនបើរាងកាយរបស់អ្នកបាត់បង់ជាតិទឹក ដែលកើតទ្បើងដោយសារបញ្ហាមួយចំនួនដូចជា រាកមួល អាសន្នរោគ ឬហើមពោះនោះ កាផឹកទឹកដូងអាចជួយបង្រ្គាប់ជាតិទឹក ដែលបាត់បង់នៅក្នុងខ្លួនបានយ៉ាងរហ័ស ។
៤. កែខៃបញ្ហាក្រពះ: ទឹកដូងមានផ្ទុកនូវជាតិអាស៊ីត Lauric ដែលអាចជួយប្រឆាំងនឹងវីរុស បាក់តេរី ប៉ារ៉ាស៊ីត និងការឆ្លងមេរោគរលាកនៅ ក្នុងក្រពះ និងពោះវៀន ជាពិសេសថែមទាំងជំនួយដល់រំលាយអាហារបានទៀតផង ។
៥. សម្រកទម្ងន់: ទឹកដូងសម្បូរដោយជាតិអេឡិចត្រូលីត និង Isotonic ធម្មជាតិ ដែលអាចជួយបង្កើនការរំលាយអាហារ និងសម្រក ទម្ងន់បានថែមទៀត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល