(ញូយ៉ក)៖ គ្រាប់បែក ០៥គ្រាប់ត្រូវបានក្រុមជំនាញអាមេរិករកឃើញ នៅក្បែរស្ថានីយ៍រថភ្លើងក្នុង ទីក្រុង Elizabeth នៃរដ្ឋ New Jersey នោះ គឺមួយគ្រាប់បានផ្ទុះឡើងពេលគ្រឿងយន្តកំពុងត្រូវបានបញ្ជាឲ្យ ដោះគ្រាប់បែកនោះចេញពីកន្លែងដាក់បង្កៃ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ការផ្ទុះគ្រាប់បែកនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះនៅទីក្រុងញូយ៉ក ដែលស្ថិតនៅជាប់នឹងរដ្ឋ New Jersey ដែរ បានបណ្តាលឲ្យមនុស្ស ២៩នាក់រងរបួស ខណៈជនដែលស្ថិតនៅពីក្រោយរឿងនេះ សមត្ថកិច្ចនៃសហព័ន្ធ FBI កំពុងធ្វើការស៊ើបអង្កេតបន្ត។ សម្រាប់ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនាពេលខាងមុខទៀត៕
ប្រភព ៖ ស៊ិនហួរ/ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី