១-ការ៉ុត៖ ត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏ច្រើន។
២-ផ្លែបឺរ៖ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន ដូច្នេះ វាគ្មានអ្វីចម្លែកនោះទេដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។
៣-ស៊ុត៖ គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។
៤-ផ្កាខាត់ណាខៀវ៖ គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។
៥-ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។
៦-ផ្លែប៉េងប៉ោះ៖ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។
៧-គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និងជំរុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក។
៨-ខ្ទឹមស៖ ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។
៩-ត្រីសាម៉ុង៖ គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សាការពារសុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរនូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង