នៅក្នុងវគ្គហ្វឹកហាត់មួយ សម្រាប់ឆ្មាំការពារសមុទ្រ ដែលកំពុងសាកល្បងបញ្ជារ កាមេរ៉ា Drone បានក្លាយជាការជួយសង្គ្រោះពិតប្រាកដ នៅពេលដែល កាមេរ៉ា Drone បានជួយសង្គ្រោះអ្នកហែលទឹកពីរនាក់នៅឆ្នេរសមុទ្រ New South Wales។
នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Jai Sheridan មេឆ្មាំការពារសមុទ្រ ដែលកំពុងបញ្ជារកាមេរ៉ា Drone នោះត្រូវបានបុរសវ័យក្មេងពីរនាក់ផ្តល់សញ្ញា នៅពេលថតជាប់នៅលើផ្ទាំងរលកដែលមានកម្ពស់ 10 ហ្វ៊ីត។ លោក Sheridan បានបញ្ជារកាមេរ៉ា Drone ឆ្ពោះទៅកាន់អ្នកហែលទឹក។
ការជួយសង្គ្រោះបានចំណាយពេលត្រឹមតែ ៧០ វិនាទីប៉ុណ្ណោះ។ លោក Sheridan បានមានប្រសាសន៍ថា៖ «នៅថ្ងៃធម្មតា ឆ្មាំសមុទ្ររបស់យើងប្រហែលជាត្រូវការពេល ពីរ បី នាទីជាង» ។
លោកសាស្រ្តាចារ្យ Blumenstein ពីសកលវិទ្យាល័យបច្ចេកវិទ្យាសុដនីបានឱ្យដឹងថា ក្នុងករណីដែលពាក់ព័ន្ធនឹងរលកខ្លាំងៗ ទីតាំងដាច់ស្រយាល ឬគ្រោះមហន្តរាយធម្មជាតិ ងាយបង្កគ្រោះថ្នាក់ ហើយពេលវេលាជាកត្តាសំខាន់។ កាមេរ៉ា Drone អាចជួយអ្នកប្រតិបត្តិ ក្នុងការវាយតម្លៃស្ថានភាព ដោយមិនឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
នៅក្នុងខែធ្នូ រដ្ឋាភិបាល នៃ New South Wales បានប្រកាសថា ខ្លួននឹងវិនិយោគ ៤៣០ ០០០ដុល្លារអូស្រ្តាលី (៣៤៥ ០០០ ដុល្លារសហរដ្ឋអាមេរិក) ទៅលើបច្ចេកវិទ្យារបស់ កាមេរ៉ា Drone សម្រាប់ឆ្នេរខាងជើងនៃប្រទេស ៕
ប្រភព៖ New York Times