យានយន្ដ៖ មកដល់ថ្មីទៀតហើយ សម្រាប់ឆ្នាំ ២០១៥ ជាមួយក្រុមហ៊ុន Chrysler ដែលជាក្រុមហ៊ុន ផលិតរថយន្ដរបស់ ប្រទេសអាមេរិក ទទួលបានការគាំទ្រច្រើន លើគុណភាពឆ្នៃម៉ូតរថយន្ដ ។
សម្រាប់ម៉ូដែល ស៊េរីថ្មីដែលក្រុមហ៊ុន មានបំណងបង្ហាញនាពេលនេះ គឺ Chrysler 200 C ឆ្នាំ ២០១៥ ដែលជាប្រភេទរថយន្ដប្រណិត ប្រើសមាសភាពរូបរាង និង គុណភាព ជាមូលដ្ឋានដើមរបស់ រថយន្ដ។ មិនថា ស៊េរីថ្មី រឺក៏ចាស់នោះទេ Chrysler 200 C តែងតែផ្ដោតសំខាន់លើ សង្គមវិស័យនៃការប្រើប្រាស់ ស្របតាម វិវត្ដន៍ នៃបច្ចេកវិទ្យា ជានិច្ច តួយ៉ាងសំវាប់ឆ្នាំ ២០១៥ ពេលនេះជាដើម ក្រុមហ៊ុន បានសម្រូតសំខ្លួនយ៉ាងល្អប្រសើរ ជាមួយបច្ចេកវិទ្យាផលិត ប្រព័ន្ធគ្រប់គ្រង និង កំណែទម្រង់ជាច្រើផ្សេងទៀត លើរូបរាង ។
ស្របនឹងរូបរាងដ៏ស្រស់សង្ហា ជាមួយមូលដ្នានផលិតដ៏រឹងមាំ Chrysler 200 C ឆ្នាំ ២០១៥ ត្រូវបានសម្រាំងមកជាមួយនៅសមត្ថភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៦ liter ត្រូវនឹងទំហំសេះ ២៩៥ សេះ រត់លើល្បឿនប្រើ អប់លេខអូតូ ស្មើចំនួន ៩ លេខ ដែលរត់បានល្បឿនលឿនបំផុតដល់ទៅ ២៤៣ គ.ម/ម៉ោង ។ សម្រាប់តំលៃវិញគឺ ២៦២២៥ ដុល្លារ ។
ទស្សនារូបភាព៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed