CamNews

ទូរស័ព្ទ 

ដេករង់ចំាទិញទូរស័ព្ទiPhone5នៅពីមុខApple Store




ទូរស័ព្ទម៉ាកiPhone គឺជាទូរស័ព្ទដៃដែលមានបច្ចេកវិទ្យាទំនើបនិងមានឈ្មោះបោះសំលេង
យ៉ាងខ្លំាងនៅជុំវិញពិភពលោកមិនតែប៉ុណ្ណោះមានមនុស្សជាច្រើនបានទទួលស្គាល់និងប្រើ
ប្រាស់វាជាច្រើននាក់ផងដែរ។ ដោយមើលឃើញអំពីគុណប្រយោជន៏របស់វាបានធើ្វអោយ
បុរសម្នាក់សំរេចចិត្តបោះតង់ដេកនៅពីមុខ London's Covent Garden Apple Storeក្នុងគោល
បំនងចំាទិញទូរស័ព្ទដៃiPhone5ទោះបីជាទូរស័ព្ទដៃម៉ាកiPhone5នេះមិនទាន់មានព័ត៌មានថា
នឹងចេញនៅថ្ងៃណាឡើយ។បុរសម្នាក់នេះមានឈ្មោះថា Rob Shoesmith អាយុ 29ឆ្នាំធើ្វការ
នៅ MediM oble។ការរងចំារបស់លោកបានធើ្វអោយមនុស្សជាច្រើនហួសចិត្តនិងកោតសរសើរ
ដល់រូបគាត់ផងដែរ។

ប្រភពដើម iphone.pandaap
ដោយ ខេមរៈ

Tags: