បរទេស៖ តើអ្នកដឹងទេថា នៅពេលដែលអ្នកបរិច្ចាគឈាម អាចផ្ដល់ផលវិជ្ជមានអ្វីខ្លះ ចំពោះសុខភាពអ្នកនោះ? ខាង ក្រោមនេះជាអត្ថប្រយោជន៍៤យ៉ាង ដែលទទួលបានពីការបរិច្ចាគឈាម៖
១. កាត់បន្ថយអត្រានៃជំងឺគាំងបេះដូង
តាមការសិក្សាបានឲ្យដឹងថា ការបរិច្ចាគឈាម អាចជួយធ្វើឲ្យលំហូរនៃចរន្តឈាមរត់បានស្រួល ដែលជួយក្នុងការកាត់ បន្ថយអត្រានៃជំងឺគាំងបេះដូងបាន ។
២. ទទួលបានការពិនិត្យសុខភាព
មុនបរិច្ចាគឈាម អ្នកនឹងទទួលបានការពិនិត្យសុខភាព ព្រមទាំងការពិគ្រោះយោបល់ជាមួយនឹងលោកគ្រូពេទ្យ ។ ហេតុដូចនេះ អ្នកនឹងបានដឹងអំពីសុខទុក្ខសុខភាព របស់អ្នកប្រសើរជាងមុនដែលនាំឲ្យអ្នកចេះការពារ និងព្យាបាលខ្លួនពី ការកើតជំងឺនានាបាន ។
៣. កម្រិតជាតិដែកមានតុល្យភាព
ប្រសិនបើកម្រិតជាតិដែកនៅក្នុងខ្លួនលើស អាចបណ្ដាលឲ្យមានផលអាក្រក់ ចំពោះសរសៃឈាមរបស់អ្នកបាន ហេតុ ដូចនេះ ការបរិច្ចាគឈាមអាចជួយឲ្យមានតុល្យភាពកម្រិតជាតិដែកនៅក្នុងខ្លួន ។
៤. អាយុវែង
តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា ការបរិច្ចាគឈាម អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់បាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល