ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសថៃ ប្រកាស បង្កើនប្រាក់រង្វាន់ ត្រីគុណ ដល់ជនណាមួយដែល ផ្តល់ព័ត៌មានលម្អិតឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យអទិភាព ពីការ វាយប្រហារ បំផ្ទុះគ្រាប់បែក កណ្តាលក្រុងបាងកក នាទីសក្ការៈបូជា Erawan ។
មន្រ្តីពាក់ព័ន្ធរបស់ប្រទេសថៃ កំពុងតែតាមប្រមាញ់ជនសង្ស័យអទិភាព ជាបុរសម្នាក់ដែលត្រូវបាន គេមើលឃើញថា ទម្លាក់កាបូបស្ពាយចោល នៅកន្លែងកើតហេតុ នាយប់ ថ្ងៃច័ន្ទ ដោយបានសម្លាប់ មនុស្សហោចណាស់ ២០ នាក់ ។ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា អោយដឹងថា ប្រតិ បត្តិការស៊ើបអង្កេត កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ ។ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះស្លាប់ ត្រូវបានគេធ្វើឡើង នៅកន្លែងកើតហេតុ អំឡុងថ្ងៃសុក្រ ម្សិល មិញនេះ ។ មានភស្តុតាងតិចតួចតែ ប៉ុណ្ណោះដែលប្រមូលបានពីការវាយប្រហារ លើកនេះ ខណៈ លោក Prayuth បានហៅការវាយប្រ ហារលើកនេះ ថាជាការវាយប្រហារ អត្តឃាត គ្រោះថ្នាក់ បំផុត ។
មន្រ្តីប៉ូលីស របស់ប្រទេសថៃ បានចេញផ្សាយនូវរូបគំនូរព្រាង មុខ ជន សង្ស័យ ក៏ដូចជា ឃ្លីបវីដេអូ ខណៈក្រុមការងារ មានជំនឿជាក់អោយដឹងថា ជនសង្ស័យគឺជាជនបរទេស និង ធ្វើការងារជាក្រុម ពាក់ព័ន្ធនឹងការបំផ្ទុះ លើកនេះ ។ គួររំឮកថា អំឡុងថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អាជ្ញាធរ ប្រទេសថៃ ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានបាត ដល់បុគ្គលណាមួយ ដែល ផ្តល់ នូវព័ត៌មានលម្អិត ឈានទៅ ចាប់ឃាត់ខ្លួន ជនសង្ស័យរូបនេះ តែបច្ចុប្បន្នភាព ថៃ ប្រកាស បង្កើនប្រាក់រង្វាន់ ត្រីគុណ ពោល ពី ១លានបាត ទៅជា ៣លានបាត ស្មើនឹង ៨៤,០០០$៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង CNA