វត្ដមានប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចប្បន្ន គឺមានសារសំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទ ជាពិសេសគឺប្រភេទអាជីវកម្ម ដែលទើបបើកដំណើរការដំបូង និងអាជីវកម្មខ្នាតតូច។ ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Twitter, និង Instagram ផ្ដល់ឱកាសដ៏ធំធេងសម្រាប់អាជីវកម្ម ដែលទើបនឹងបើកដំណើរការដំបូង ក្នុងការបញ្រ្ជាបខ្លួនចូលទៅក្នុងទីផ្សារនៃអតិថិជនសក្ដានុពល ។
វាមានលក្ខណៈមិនដូចជាការធ្វើទីផ្សារបែបបុរាណនោះទេ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កើតឡើងដោយការយកចិត្ដទុកដាក់ ជួយអ្នកក្នុងការទំនាក់ទំនង និងកសាងសហគមន៍អ្នកប្រើប្រាស់ ដែលរស់នៅក្បែរៗនឹងផលិតផល និងសេវាកម្មរបស់អ្នក ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអនុញ្ញាតឱ្យអាជីវកម្ម ដែលទើបដំណើរការដំបូង ក្នុងការប្រមូលផ្ដុំនូវគុណប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយ និងកសាងការយល់ដឹងពីយីហោពាណិជ្ជកម្ម ដោយប្រើកញ្ចប់ថវិកាតិចតួច និងប្រើយុទ្ធនាការសាមញ្ញៗ ។
តើអ្នកដឹងទេ ក្លឹប Dollar Shave ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋកាលីហ្វូញ៉ា មានសមត្ថភាពអាចទាក់ទាញមនុស្ស ១២០០០ នាក់ ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោង តាមរយៈឃ្លីបវីដេអូដ៏ទាក់ទាញ? វាជារឿងពិតឥតច្នៃប្រឌិត! វីដេអូផ្សាយពាណិជ្ជកម្មរបស់ក្លឹប Dollar Shave ដែលបានបង្ហោះ នៅក្នុងបណ្ដាញ Youtube កាលពីឆ្នាំ ២០១២ ជួយឱ្យក្រុមហ៊ុននេះ អាចទាក់ទាញអ្នកចូលមើលរហូត ៥ លាននាក់ ។ បច្ចុប្បន្ន វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះ ត្រូវបានគេឱ្យឈ្មោះថា ជាគំនិតធ្វើ Branding ដ៏អស្ចារ្យបំផុត ដែលមានប្រសិទ្ធភាពខ្ពស់ ដោយប្រើកញ្ចប់ថវិកាតិច ៕
ប្រែសម្រួល៖ សារ៉ាត
Designhill