យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Toyota របស់ប្រទេសជប៉ុន ថ្មីៗនេះបង្ហាញពីផលិតផលរបស់ខ្លួននូវ ម៉ូដែលជំនាន់ថ្មីទៀតហើយគឺ Land Cruiser 200 ស៊េរីឆ្នាំ ២០១៦ ប្លែក ទាន់សម័យ និងទំនុកចិត្ដ។
ស្របពេលនៃការវិវត្ដសង្គមកាន់តែជឿនលឿន និងការពេញនិយមរថយន្ដទំនើបកាន់តែកើនឡើងផងដែរនោះ ក្រុមហ៊ុន Toyota ក៏ត្រៀមខ្លួនជាស្រេច នូវចំណងដៃថ្មីសម្រាប់ឆ្នាំ ២០១៦ ជាមួយនឹង ម៉ូដែលដ៏ទាន់សម័យគឺ Land Cruiser 200 ស៊េរីឆ្នាំ ២០១៦ ដែលជាប្រភេទរថយន្ដប្រណិត នឹងជាលំដាប់រថយន្ដ ដែលមានការគាំទ្រខ្ពស់ពីមហាជន គ្រប់មជ្ឈដ្ឋាន។
ទន្ទឹមនឹងភាពទាន់សម័យ ដ៏អស្ចារ្យបែបនេះ ម៉ូដែល Land Cruiser 200 ស៊េរីឆ្នាំ ២០១៦ ត្រូវបានធ្វើការ កែប្រែទៅលើទម្រង់រថយន្ដ បីចំនុច គឺ បរិកា្ខរូបរាងខាងក្រៅ បរិក្ខាបំពាក់ខាងក្នុងដែលបូករួមទាំងប្រព័ន្ធបញ្ជា ការពារ និងគុណភាព ថាមពលម៉ាស៊ីន កាន់តែផ្ដល់ឲ្យទំនុកចិត្ដយ៉ាងរឹងមាំដល់អតិថិជន។ ហើយលើសពីនេះទៅទៀត សម្រាប់ម៉ូដែលដ៏ទាន់សម័យនេះ គឺនឹងផ្ដល់ឲ្យនូវជម្រើសច្រើនពណ៌ស្អាតៗ ថែមទៀតផង។
សម្រាប់ប្រព័ន្ធដំណើរការម៉ាស៊ីន វិញ ម៉ូដែលមួយនេះ ត្រូវបានក្រុមហ៊ុន Toyota ឧទ្ទេសនាមយ៉ាងច្បាស់ថា ប្រើថាមពល ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៤.៦ liter ដែលប្រើប្រាស់ថាមពលសាំង ១៤ លីត/១០០គ.ម ជាមួយប្រអប់លេខអូតូ ។ សម្រាប់តម្លៃវិញ បើយោងតាមការះអាងរបស់គេហទំព័របានឲ្យដឹងថា គឺ អាចឈានដល់ ៣៨០០០ ដុល្លារ ដែលមានកំណត់ចំនួនរថយន្ដត្រឹម តែ ២៥០គ្រឿង តែប៉ុណ្ណោះក្នុងប្រទេសជប៉ុន ។ ទស្សនារូបភាពខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops