តើអ្នកធ្លាប់ឮពាក្យថា ស្នេហាធ្វើឲ្យមនុស្សឆ្កួត ឬស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកទេ ឬក៏វាគ្រាន់តែជារោគបេះដូង ។ អ្នក វិទ្យាសាស្ត្របាន បង្ហាញថា ពាក្យស្លោកទាំងនោះ កើតចេញពីរឿងរ៉ាវពិតប្រាកដ ។ ភាពតានតឹងអារម្មណ៍ដ៏ពុះ កញ្ជ្រោលនៃសេចក្ដីស្នេហា ពិតជាបានធ្វើឲ្យរាងកាយ នឺងអារម្មណ៍អ្នករញ៉េរញៃ ដែលវាមានឥទ្ធិពលទៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នកចាប់ពីដេក ដើរ ឈរ នឹង អង្គុយ ។ នៅពេលអ្នកបានអានរឿងរ៉ាវស្នេហារបស់នរណាម្នាក់ ដ៏រំភើបធ្វើឲ្យអ្នកស្លុងអារម្មណ៍ ហើយចង់ក្លាយជាតួឯកពិតៗក្នុង រឿងរបស់គេ ។
១-ក្ដីស្រឡាញ់ធ្វើឲ្យអ្នកស្ងៀមជាងមុន៖ ការសិក្សាស្រាជា្រវបានបង្ហាញថា មនុស្សដែលកំពុងតែមានអារម្មណ៍ ពុះកញ្ជ្រោលរឿងស្នេហា គឺបាត់បង់ការផ្ចង់អារម្មណ៍ និងមិនអាចបំពេញកិច្ចបានល្អ ។ លោកវេជ្ជបណ្ឌិត Henk van Steenbergen គ្រូបង្រៀននៃសាកលវិទ្យាល័យ Leiden នៃប្រទេសស្កុតឡេនបាននិយាយថា នៅពេលអ្នកបានជាប់ ទាក់ទិនជាមួយក្ដីស្នេហាដ៏រ៉ូមែនទិចមួយ អ្នកប្រហែលជាពិបាកនឹងផ្តោតអារម្មណ៍លើអ្វីផ្សេង ព្រោះអ្នកបានចំណាយ ផ្នែកដ៏ធំនៃញាណរបស់អ្នក ទៅលើមនុស្សដែលអ្នកស្រឡាញ់ ។
២-ស្នេហាធ្វើឲ្យអ្នករំជើបរំជួល៖ អ្នកវិទ្យាសាស្ត្របានបង្ហាញទៀតថា នៅពេលអ្នកមានស្នេហា ប្រព័ន្ធប្រសាទរបស់អ្នក បានភ្ញោចឲ្យបញ្ចេញ Cocaine ឲ្យធ្វើសកម្មភាព ហើយអ្នកមានអារម្មណ៍រំភើបជាប់ជានិច្ច ។ លោកវេជ្ជបណ្ឌិត Lucky Brown សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ The Albert Eustein College ផ្នែកប្រព័ន្ធប្រសាទបាននិយាយថា អ្នកអាច មានអារម្មណ៍រំភើប និងរំជើបរំជួលពេលអ្នកនឹកដល់មនុស្សជាទីស្រឡាញ់របស់អ្នក ព្រោះរាងកាយអ្នកបានបញ្ចេញ Cocaine ។
៣-ស្នេហា បានជួយបន្ថយភាពឈឺចាប់៖ បំភ្លេចដូលីប្រាណទៅ ព្រោះអ្នកទាំងអស់គ្នា រ៉ូមែនទិចណាស់ ។ លោកវេជ្ជ បណ្ឌិត Authur Aron សាស្ត្រាចារ្យផ្នែកវិកលវិទ្យានៃសាលកវិទ្យាល័យ ស្តូកនី ប្រុក នៃរដ្ឋធានីញូវយ៉ក បាននិយាយថា វាដូចគ្នាបេះបិទ ត្រង់ចំណុចមួយនៃខួរក្បាលរបស់មនុស្សដែលមានស្នេហាពុះកញ្ជ្រោល ជាមួយមនុស្សដែលបានលេប ថ្នាំបំបាត់ការឈឺចាប់ ដូចនេះថ្នាំប្រហែលជាលក់លែងដាច់ ពេលមនុស្សមានស្នេហា ។
៤-ស្នេហា ធ្វើឲ្យមនុស្សដើរយឺតជាងមុន៖ សម្រាប់បុរស ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ពួកគេបន្ថយ ល្បឿនក្នុងការដើររបស់ពួកគេឲ្យស្របជាមួយគូស្នេហ៍ ដែលវាខុសដាច់ពីការដើរជាមួយមិត្តភក្តិកាលពីមិនទាន់មាន ស្នេហា ។
៥-វាបានធ្វើឲ្យចង្វាក់បេះដូងអ្នកស្របគ្នា ជាមួយមនុស្សដែលអ្នកស្រឡាញ់៖ ការសិក្សាបានបង្ហាញថា នៅពេលអ្នក មានក្តីស្រឡាញ់ ចង្វាក់បេះដូងអ្នកដើរញាប់ដូចដៃគូរបស់អ្នក ធ្វើឲ្យអ្នកកាន់តែរ៉ូមែនទិច ។
៦-ស្នេហា ធ្វើឲ្យអ្នកប្ដូរសំឡេង៖ ចំពោះមនុស្សស្រី ការសិក្សាបានបង្ហាញថា ពួកគេបានប្ដូរពីសំឡេងធម្មតា មកជារាង ត្បៀត និងតូចជាងមុន ដើម្បិទាក់ទាញបុរសដែលគេស្រឡាញ់ មិនត្រឹមតែប្ដូរសំឡេងទេ ពាក្យផ្អែមល្ហែមជាច្រើនក៏ចេញ មកផងដែរ ។
៧-ស្នេហា ធ្វើឲ្យអ្នកខ្វាក់ភ្នែក៖ ការសិក្សាខ្លះបានបង្ហាញថា មនុស្សផ្ដាស់ប្ដូរក្នុងរឿងស្នេហា បានធ្វើឲ្យដៃគូមិនឃើញថា មានអ្នកណាល្អជាងខ្លួនឡើយ ទើបធ្វើឲ្យអ្នកមើលលែងឃើញអ្នកដទៃ ។
៨-វាធ្វើឲ្យអ្នកប្រថុយនឹងគ្រោះថ្នាក់៖ ជាការពិត មនុស្សស្រីមួយចំនួន ចង់ឲ្យគូស្នេហ៍យល់ពីអារ្មណ៍ខ្លួន ក៏ធ្វើអ្វីប្លែកៗ ដូចជា ចង់សម្លាប់ខ្លួន លេបថ្នាំ ឬក៏លោតទឹក អារដៃជាដើម ដែលសុទ្ធសឹងជារឿងគ្រោះថ្នាក់បំផុតសម្រាប់អ្នក តែធាតុ ពិតអ្នកមិនចង់ស្លាប់ឡើយ លើកលែងតែអ្នកបរាជ័យក្នុងរឿងនេះទើបចង់ស្លាប់យ៉ាងពិតប្រាកដ ។
៩-ស្នេហាធ្វើឲ្យអ្នកមានភ្នែកធំជាងមុន៖ សាកទាយទៅមើលថា ភ្នែកប្រៀបបាននឹងបង្អួចទាក់ទងទៅវិញ្ញាណ? ការ សិក្សាបានឲ្យដឹងថា ភ្នែកអាចបើកកាន់តែធំ ពេលអារម្មណ៍ដែលអ្នកមានស្នេហាដំបូងៗ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល