ស្បែកមុខសស្រស់ស្អាត ភ្លឺរលោងដោយធម្មជាតិ គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប។ តើអ្នក
មានវិធីណាដើម្បីធ្វើឱ្យស្បែកមុខរបស់អ្នក សភ្លឺរលោងដែរ ឬទេ? ខាងក្រោមនេះគឺជាវិធីងាយ
មួយ ដែលជួយឱ្យស្បែកមុខ សភ្លឺរលោង និង បំបាត់ស្នាមអុជខ្មៅលើស្បែកមុខរយៈពេលខ្លី។
សាលាដ៖ ជាប្រភេទនៃបន្លែបៃតងម្យ៉ាង ដែលមានតួនាទីជួយផ្ដល់សំណើមដល់ស្បែក និង
ជួយសម្រួលឱ្យស្បែកសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម ទៅជាសភាពធម្មតាវិញ និង
ជួយឱ្យស្បែករបស់អ្នក កាន់តែស ស្រស់ថ្លាថែមទៀតផង។
ម៉ាសធ្វើឱ្យស្បែកថ្លាផូរផង់៖ ដំបូងយកសាលាដមួយកូនចាន ទឹកដោះគោឆៅកន្លះកូនចាន
ជាតិអន្ធិលប្រទាលកន្ទុយក្រពើ ៣ស្លាបព្រាបាយ ស៊ុតក្រហម ១គ្រាប់ និង ប្រេងអូលីវ១ស្លាប
ព្រាកាហ្វេ។
វិធីធ្វើ៖ យកគ្រឿងផ្សំ ដែលបានត្រៀមនោះមក ក្រឡុកបញ្ចូលគ្នាទាល់តែម៉ដ្ឋ រួចយកមក
លាបឲ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ២០នាទី រួចលាងសំអាតចេញដោយទឹកត្រជាក់ជា
ការស្រេច។
ម៉ាសកាត់បន្ថយភាពគគ្រាតលើផ្ទៃមុខ៖ ត្រៀមសាលាដ៏ហាន់ហើយ ១កូនចាន ទឹកដោះ
គោជូរ កន្លះកូនចាន និង វីតាមីន E មួយគ្រាប់។
វិធីធ្វើ៖ យកគ្រឿងផ្សំដែលត្រៀមទុកនោះ មកក្រឡុកឲ្យចូលសាច់តែមួយ លាបឲ្យ សព្វផ្ទៃ
មុខ ហើយយកចុងម្រាមម៉ាស្សាថ្នមៗប្រមាណជា២នាទី ទុកចោលប្រមាណជា២០- ២៥នាទី
រួចលាងសំអាតចេញដោយទឹកត្រជាក់ជាការស្រេច។
ជីររណារ៖ ជាប្រភេទបន្លែបៃតងដែលមានតួនាទី ជួយកាត់បន្ថយស្នាមអុជខ្មៅនិងជួយស្ដារ
សភាពស្បែកបានយ៉ាងប្រសើរឡើងវិញ ព្រោះជីរណាសម្បូរដោយជាតិកាល់ស្យូម វីតាមីន
B1វីតាមីន B2 និង វីតាមីន C ខ្ពស់។
កាត់បន្ថយស្នាមអុជខ្មៅ៖ ត្រៀម ឫស និង ស្លឹកជីររណារ មួយកូនចាន ទឹកដោះគោ ឆៅ
កន្លះកូនចាន និង ស៊ុតក្រហម ១គ្រាប់។
វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់ មកក្រឡុកឲ្យចូលសាច់តែមួយ បន្ទាប់មក យកមកលាបឲ្យ
សព្វផ្ទៃមុខ ទុកចោលប្រមាណជា៤៥នាទី។ រួចលាងសំអាតស្បែកមុខរបស់អ្នកចេញដោយ
ទឹកត្រជាក់ ធ្វើជាប្រចាំនឹងកាត់បន្ថយសភាពខ្មៅលើផ្ទៃមុខ និងស្នាមអុជខ្មៅ បានយ៉ាងល្អ។
ជួយស្ដារសភាពស្បែក៖ ដំបូងយកឫស និងស្លឹកជីររណារ២កូនចាន ទឹកដាំឆ្អិន១កូនចាន
ប្រទាលកន្ទុយក្រពើ កន្លះកូនចាន។
វិធីធ្វើ៖ យកឫសជីររណារទៅក្រឡុកជាមួយទឹកដាំឆ្អិនសិន។ បន្ទាប់មកត្រងយកតែទឹករួច
យកទៅក្រឡុកជាមួយប្រទាលកន្ទុយក្រពើ ហើយយកមកលាបឲ្យសព្វផ្ទៃមុខទុកប្រមាណ
ជា ២០-២៥នាទី រួចលាងសំអាតចេញ ដោយទឹកត្រជាក់ ជាកាស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ bollywoodshaadis