CamNews

ថេបប្ល៊ែត 

Samsung Galaxy Tab 10.1 គូ​ប្រកួត​ប្រជែង​ដ៏​ធំជាងគេ សម្រាប់ iPad 2

Samsung Galaxy Tab 10.1 នឹងនាំមកអារម្មណ៍ថ្មីឲ្យអ្នកប្រើ ទាំងក្នុងការងារ និងក្នុងការ
កំសាន្តទៀតផង។ អេក្រង់ HD ច្បាស់ល្អ លេងអ៊ីនធឺណែតលឿនជាង ថែមទាំងប្រព័ន្ធបង្កើន
​ល្បឿន​ទិន្នន័យ HSPA+។ ការ​បញ្ចេញនូវ ​Galaxy ថ្មីនេះ ត្រូវ​បានគេមើល​ឃើញថា​ជា​ការ​ប្រឹង​តាមឲ្យកាន់តែកៀកនឹង​ iPad 2 របស់​ Apple​ ដែលកំពុងនាំមុខ​គេ​។


មានទម្ងន់ត្រឹមតែ៥៦៥ក្រាម មានកម្រាស់ត្រឹមតែ ៨,៦ម.ម។ ដំណើរការដោយប្រព័ន្ធ​​
ប្រតិបត្តការ​ចុង​ក្រោយ​បំផុត​នៃ​ Android 3.0។​ Samsung Galaxy Tab 10.1នឹងជា​ដៃគូ
​​ប្រកួត​ប្រជែង​ដ៏​ធំជាងគេ សម្រាប់ iPad 2 របស់ Apple។

អេក្រង់មានទំហំ ១០.១inches មាន Resolution 1280 x 800 WXGA ខ្ពស់ ដូច្នេះវាធ្វើគុណភាព​
របស់រូបស្អាតឥតខ្ចោះ។ បង្កើននូវសន្ទភាពដង់ស៊ីតេរបស់ចំណុចៗក្នុងរូបភាពឡើងដល់
149ppi (149 pixel per inch)។

លេងអ៊ីនធឹណែត គ្មានកំណត់ជាមួយនឹងកម្មវិធី Adobe� Flash ត្រូវបានដាក់ក្នុង GALAXY
Tab 10.1។ លោកអ្នកអាចទស្សនារាប់ពាន់គេហទំព័រនាំមុខទាំងអស់ដែលភាគច្រើនត្រូវការ​
កម្មវិធីFlashដើម្បីមើល។

ជាមួយ HSPA+ និង WiFi អ្នកអាចភ្ជាប់ Internet 24/7 ទោះបីជាអ្នកនៅណាក៏ដោយ។

កម្មវិធី Readers Hub តភ្ជាប់អ្នកមកនឹងសៀវភៅ ទស្សនាវដ្តី និង កាសែតល្បីៗ រាប់លាន
ក្បាល។

Polaris Office ជួយលោកអ្នកសម្រេចកិច្ចការដោយជោកជ័យទោះបីជាអ្នកនៅឯណាក៏ដោយ។
ជាមួយនឹងកម្មវិធី Polaris Office លោកអ្នកអាចបង្កើត ឫកែច្នៃឯកសារPower​point, Word, Excel។
អ្នកអាច �cut� �paste� តាមសម្រួលដូចនឹងធ្វើនៅលើកុំព្យុទ័រអីចឹង។

Tablet នេះត្រូវបានបំពាក់ កាមេរ៉ាពីរ គឺខាងមុខ2MP នឹងខាងក្រោយ 3.15MP។

ធ្វើបានច្រើជាងជាមួយនឹង Google! បណ្តាកម្មវិធីដូចជា Google Talk� video chat, Gmail�, Google Calendar�, Youtube�, Google Maps�, Google Latitude�, Google Places�, v� Google Maps Navigation(Beta) ។


ប្រភព៖ samsung, giaoduc .
ដោយ៖ ណាវី .

Tags: