CamNews

សម្រស់ 

កំចាត់​មុន​អាក្រក់ ដោយ​ម្សៅ​រមៀត

រមៀត​គឺជា​មើម​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន ដើម្បី​ថែទាំ​សម្រស់​ស្បែក ក្រៅពី​ការជួយ​ធ្វើឱ្យ​ស្បែ​កបាន​ភ្លឺ​ថ្លា រមៀត​ក៏មាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​មុន​ផងដែរ។


ម្សៅ​រមៀត និង​ទឹក

នេះ​គឺជា​វិធី​សាមញ្ញ ប៉ុន្ដែ​វា​បែរ​ជាមាន​ប្រសិទ្ធិភាព​បំផុត​ក្នុងការ​ព្យាបាល​មុន ពិសេស​គឺ​មុនខ្សាច់។

អ្វីដែល​អ្នកត្រូវការ​គឺ​ម្សៅ​រមៀត និង​ទឹក។ បន្ទាប់ពី​បាន​លាយ​ម្សៅ​រមៀត និង​ទឹក​ឱ្យ​ក្លាយជា​ធាតុ​ផ្សំ​ល្មម​នឹង​បំពោក​បាន ទើប​លាប​វា​ទៅលើ​តំបន់​ស្បែក​ដែលមាន​មុន ហើយ​លាង​សម្អាត​វា ក្រោយពី ១៥ ទៅ ២០នាទី។ ម្សៅ​រមៀត មាន​ប្រសិទ្ធិភាព ជួយ​ព្យាបាល និង​ទប់ស្កាត់​ការរីកចម្រើន​របស់​មុន។ ប្រសិន​ប្រើប្រាស់​គ្រឿងផ្សំ​នេះ​ញឹកញាប់ នោះ​មុន និង​ស្នាម​មុន នឹង​បាត់​ខ្លួន​ពី​ផ្ទៃមុខ​របស់​អ្នក​មិន​ខាន។ ក្រៅពី​វិធី​ផ្សំ​ខាងលើ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត ជាមួយ​ទឹកឃ្មុំ ព្រោះថា​ទឹកឃ្មុំ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​កំចាត់​មេរោគ។

ម្សៅ​រមៀត និង​ប្រេង​អូ​លីវ

ចូរ​លាយ​ម្សៅ​រមៀត ២ស្លាបព្រា និង​ប្រេង​អូ​លីវ​កន្លះ​ស្លាបព្រា។ បន្ទាប់ពី​ធ្វើ​រួច បំពោក​វា​ទៅលើ​កន្លែង​មាន​មុន​ឱ្យបាន​ក្រាស់។ ក្រោយពី​បាន​ប្រើប្រាស់​គ្រឿងផ្សំ​នេះ​បាន​ប៉ុន្មាន​សប្ដាហ៍ អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធិភាព​របស់​វា ដោយ​មុន​ត្រូវបាន​បំបាត់។ អ្នក​ក៏​អាច​ប្រើប្រាស់​ប្រេងល្ង​ជំនួស​ប្រេង​អូ​លីវ។

ម្សៅ​រមៀត ម្សៅ​អង្ករ និង​ទឹកដោះគោ​ជូ

យក​ម្សៅ​រមៀត ១ស្លាបព្រា ម្សៅ​អង្ករ ២ស្លាបព្រា និង​ទឹកដោះគោ​ជូ ៣ស្លាបព្រា លាយ​ជាមួយគ្នា។ លាងមុខ ឬ​ស្បែក​ដែលមាន​មុន ឱ្យបាន​ស្អាត រួច​លាប​គ្រឿងផ្សំ​នេះ ឱ្យបាន​ក្រាស់។ ទុកចោល​រយៈពេល ពី ១៥ ទៅ ២០នាទី ទើប​លាង​សម្អាត​ដោយ​ទឹកស្អាត។ គ្រឿងផ្សំ​នេះ ក៏​អាច​ប្រើប្រាស់​ដើម្បី​បំពោក​ជា​ម៉ាស់​បិទមុខ។

សម្គាល់ ៖

ម៉ាស​ដែល​ផ្សំ​អំពី​ម្សៅ​រមៀត អាច​បង្កឱ្យមាន​អុជ​ក្រហម​នៅលើ​ស្បែក ដូច្នេះ​អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​នៅពេល​ប្រើប្រាស់។ ល្អ​បំផុត អ្នក​ត្រូវ​លាង​សម្អាត​គ្រឿងផ្សំ​នេះ បន្ទាប់ពី​បាន​លាប លើ​ស្បែក ២០នាទី។


ដោយ ៖ តារា
ប្រភព ៖ Ladyzone


Tags: acne turmeric powder beauty