CamNews

តារា 

Nicola McLean ប្រាប់ថានាង មិនពេញចិត្ត នឹងរូបរាងរបស់នាង

Nicola McLean គ្រប់គ្នានៅអង់គ្លេសនរណាក៏ស្គាល់នាងដែរជាតារាស្រីដែលចាប់ផ្ដើមអាជីពមក
ដល់ពេលនេះគឺល្បីដោយសារតែ "ស្រាត" នាងថតស្រាតដាក់ទស្សនាវត្តីបុរស។

តែយ៉ាងណានាង Nicola ក៏ប្រាប់ផងដែរថានាងមិនពេញចិត្តនឹងខ្លួននាងប៉ុន្មាននោះទេ។ អតីតតារា
បង្ហាញម៉ូដរបស់ Glamour រូបនេះបានប្រាប់ថានាងពិតជាស្អប់រូបរាងរបស់ខ្លួនឯងណាស់ជាពិសេស
គឺរាល់ពេលដែលនាងសម្លឹងមើលកញ្ចក់។

នាងបានប្រាប់ទស្សនាវត្តីដែលធ្វើការសម្ភាសន៍នាងថានាងស្អប់ខ្លួនឯង គ្រប់កន្លែងព្រោះនាងមិន
ស្អាតដូចកាលពីមុន ភ្នែករបស់នាងតូច ជាមួយនឹងភាពជ្រួញ ហើយបើនិយាយពីរូបរាងវិញនោះគឺ
នាងមិនពេញចិត្តសោះឡើយតាំងពិសម្រាលកូនទី ១ មកម្ល៉េះនាងបានប្រាប់ថានាងមានរូបរាងដ៏
អាក្រក់ ដែលវាមើលទៅគឺគួរអោយក្អូត។

នាងធ្លាប់មានប្រវត្តិត្រូវបានមិត្តនៅសាលាដែលគេបង្អាប់នាងថាជាមនុស្សមានរូបរាងអាក្រក់ដែល
ពាក្យនេះបានដក់ជាប់មកជាមួយនាងរហូតមកដល់ពេលនេះទោះបីជានាងមានកូន ២ ហើយក្ដីក៏
នាងនៅតែខិតខំក្នុងការស្វែងរកសម្រស់ពិតរបស់នាងដែលនាងពេញចិត្ត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: nicola mclean star uk