ព័ត៌មានអន្តរជាតិ ៖ ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស បាន ធ្វើ តេស្តិ៍រក មេរោគអេដស៍ (HIV) អំឡុងថ្ងៃព្រហស្បត្តិ៍ ទី ១៤ ខែកក្កដា ២០១៦កន្លងទៅនេះ ដើម្បីបង្កើនការយល់ដឹងពីការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងសាហាវប្រភេទនេះ "អេដស៍ (HIV)" ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Harry ក៏បានលើកឡើងស្តីពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងជម្ងឺ ឆ្លងមេរោគអេដស៍ ដែលជាផ្នែកមួយនៃការងារសាធារណរបស់ទ្រង់ ដែលទ្រង់ផ្ទាល់កំពុងតែបន្ត បេសកម្មមួយនេះ ពីព្រះមាតា ម្ចាស់ក្សត្រី Diana ។ ប្រភពបញ្ជាក់ឲ្យដឹងថា ព្រះអង្គម្ចាស់ Harry ដែលជាខ្សែរាជវង្ស ជំនាន់ទី៥នៃរាជបង្ល័លចក្រភពអង់គ្លេសនោះអោយដឹងថាទ្រង់មានអារម្មណ៍ អន្ទះសាជាខ្លាំង មុនពេលដែលធ្វើតេស្តិ៍សុខភាព នៅឯគ្លីនីកទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ជា លទ្ធផល តេស្តិ៍សុខភាព មេរោគអេដស៍ របស់ព្រះអង្គម្ចាស់ Harry ដែលមានវ័យ៣១ ឆ្នាំនោះ គឺ អវិជ្ជមាន ។
គួររំឮកថា ទិន្នន័យចុងក្រោយបំផុត ពី Public Health England គូសបញ្ជាក់អោយដឹងថា កាលពី ឆ្នាំ ២០១៤ អោយដឹងថា ប្រជាជនចក្រភពអង់គ្លេសប្រមាណ ១០៣,៧០០ នាក់ កំពុងតែរស់នៅ ជាមួយនឹងវីរុសឆ្លងនៃមេរោគអេដស៍ ខណៈ ១៧ភាគរយ ក្នុងចំណោមពួកគេ ពុំបានយល់ដឹងពី ការចម្លងនោះទេ ។ សប្តាហ៍ក្រោយ ព្រះអង្គម្ចាស់ Harry នឹងថ្លែងសុន្ទរកថា នៅឯសន្និសិទអន្តរ ជាតិ international Aids conference នៅអាហ្វ្រិកខាងត្បូង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន