គណកម្មាធិការ ទីតាំងប្រវត្តិសាស្ត្ររបស់ Los Altos បានសម្រេចចិត្ត ដាក់ផ្ទះរបស់លោក Steve
Jobs ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ជាទីតាំងប្រវត្តិសាស្ត្រ។
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា ផ្ទះរបស់លោក Steve Jobs ដែលមាន
ទីតាំងនៅ Los Altos រដ្ឋ California ត្រូវបានគណកម្មាធិការ ទីតាំងប្រវត្តិសាស្ត្រ ចាប់ចូលជា ទី
តាំងប្រវត្តិសាស្ត្រ។
ផ្ទះបុរាណមួយនេះ ត្រូវបានប្អូនស្រីរបស់លោក Steve Jobs នាង Patricia Jobs ជាអ្នកស្នាក់នៅ
ហើយការចាត់ចូលផ្ទះនេះ ជាទីតាំងប្រវត្តិសាស្ត្រនោះ នាងមិនបានជំទាស់នោះទេ គ្រាន់តែនាង
អន់ចិត្តថា គណកម្មាធិការ ទីតាំងប្រវត្តិសាស្ត្រ មិនបានពិភាក្សាជាមួយ នឹងមុនពេលវាយតម្លៃ។
លោក Steve Jobs ត្រូវបានគេចាត់ទុជាមនុស្សអច្ឆារិយ និងអស្ចារ្យមួយរូប ហើយស្លាប់របស់លោក
ត្រូវបានមហាជន នៅជុំវិញពិភពលោក ចាត់ទុកថាជា ការបាត់បង់មនុស្ស សំខាន់មួយរូប៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4
- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង
- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo
- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB
- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល