CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជនដែលលួច កំពូលស្មាតហ្វូនរបស់ LG (G2) ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួនបានហើយ

Juan Perez–Gonzalez ត្រូវបានចាប់ខ្លួន បន្ទាប់ពីឡានដឹកទំនិញ ដែលមានផ្ទុកទៅដោយ ស្មាត
ហ្វូនកំពូលរបស់ LG គឺ G2 ចំនួន ២២៥០០ គ្រឿង ដែលគេលួចបាន បានជិះទៅបុកនឹងបង្គោល
ភ្លើង នៅឯ Kentucky សហរដ្ឋអាមេរិច។

Juan Perez-Gonzalez បានគិតថា ខ្លួនហាក់ដូចជាទើបត្រូវឆ្នោតនូវចំនួនទឹកប្រាក់ដ៏ច្រើនសម្បើម
មួយ នៅពេលដែលគេលួចបានសម្រេចនូវ ឡានដឹកទំនិញមួយដែលមានផ្ទុកពេញទៅដោយ LG
G2 ដែលមានតំលៃសរុបប្រហែល ១២លាន ដុល្លារ។ ជាក់ស្តែង សំណាងរបស់ជននេះ ឆាប់រលាយ
បាត់ទៅវិញ ដូចអំបិលត្រូវទឹក នៅពេលដែលគេ បើកឡានដែលគេលួចបាននោះ ទៅបុកនឹងបង្គោល
ភ្លើងនៅឯ Louisville, Kentucky ហើយត្រូវប៉ូលិសចាប់ តែម្តង។

គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ បានធ្វើសកម្មភាពលួចយកបានសម្រេច នូវឡានដឹកទំនិញមួយ
ដែលមានផ្ទុកពេញទៅដោយស្មាតហ្វូន LG G2 ចំនួនដល់ទៅ ២២៥០០ គ្រឿង កាលពីសប្តាហ៍មុន
នៅ Gary រដ្ឋ Indiana ដែលឡាននេះ ស្ថិតនៅតាមផ្លូវ ក្នុងបំណងដឹកទំនិញទៅកាន់បណ្តាហាងរបស់
ប្រព័ន្ធទូរស័ព្ទចល័ត Sprint។ FBI បានឲ្យដឹងថា ពួកគេមិនបានគិតថា ពួកគេអាចចាប់បាន Perez
យ៉ាងងាយស្រួលដូច្នេះសោះ។

FBI បានបន្តថា ពេលពួកគេបានមកដល់ Metro Louisville, ពួកគេបានឃើញឡានមួយគ្រឿងរបស់
Perez-Gonzalez បានបើកបុកបង្គោលភ្លើងមួយ។ ពេលនោះ គេក៏ត្រូវបានចាប់ខ្លួន។ ប៉ុន្តែប៉ូលិស
នៅមានមន្ទិលសង្ស័យថា Perez អាចនឹងមានជាប់ពាក់ព័ន្ធនឹងបទល្មើស មួយចំនួនទៀត ដែលត្រូវ
បន្តធ្វើការស៊ើបអង្កេត៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry
- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)

- Google Earth ថតបានរូបភាពព្រះអង្គ Jesus និងអ្នកម៉ែ Maria ?

- ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple ក្នុងពេល Huawei ដណ្តើមបានលេខ ៣

- Samsung ទទួលបានកំណត់ត្រាពិភពលោក Guinness

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: robber,  thieve lg g2,  arrest,  Juan Perez–Gonzalez,  hightec news