វីដេអូពាណិជ្ជកម្មគំរូ Tablet ថ្មីរបស់ Apple គឺបង្ហាញពីការរចនាម៉ូតដ៏ស្តើង នៅក្រោយខ្មៅដៃ
មួយដើម ដែលមុននេះ Samsung ក៏បានប្រើប្រាស់គំនិតដូច្នេះ ក្នុងការពាណិជ្ជកម្មបង្ហាញណែ
នាំ Galaxy Tab 10.1 របស់ខ្លួនផងដែរ។
ឃ្លីបវីដេអូពាណិជ្ជកម្មថ្មីនេះ ទើបតែត្រូវបាន Apple បង្ហោះនៅលើអ៊ីនធឺណេតកាលពី ២ថ្ងៃ
មុន ក្រោយពេលដែល iPad Air បានបង្ហាញខ្លួន។ ខ្មៅដៃមួយដើម បានបង្ហាញខ្លួន ពេញ
មួយស្ប៉តពាណិជ្ជកម្មនេះតែម្តង ហើយចុងបញ្ចប់នៃឃ្លីប iPad Air ក៏បានបង្ហាញខ្លួនឡើង
ជាមួយកម្រាស់ 7,5 mm។
កាលពី ២ឆ្នាំមុន ពេល Galaxy Tab 10.1 បង្ហាញខ្លួន Samsung ក៏បានបង្អួតពីកម្រាស់ដ៏
ស្តើងនៃម៉ូដែលនេះផងដែរ នៅក្នុងស្ប៉តពាណិជ្ជកម្ម ដែលបុរសជាឪពុកម្នាក់លេងហ្គេម
ហើយបានលាក់ Tablet នៅពីក្រោយខ្មៅដៃ ពេលដែលកូនរបស់គាត់បង្ហាញខ្លួនឡើង។
គំរូ Tablet 10,1 inch របស់ Samsung បានបង្ហាញខ្លួនកាលពីឆ្នាំ ២០១១ ជាមួយកម្រាស់
8,6 mm ហើយក៏ជា Tablet មួយដែលមានកម្រាស់ស្តើងបំផុត ក្នុងចំណោម Tablet ស្តើងៗ
មួយចំនួនទៀត កាលពីពេលនោះ ផងដែរ។
ទស្សនាឃ្លីបវីដេអូពាណិជ្ជកម្មរបស់ iPad Air ខាងក្រោមនេះ៖
ហើយនេះ គឺជាវីដេអូស្ប៉តពាណិជ្ជកម្ម របស់ Galaxy Tab 10.1 កាលពី ២ឆ្នាំមុន ទស្សនា
ដូចតទៅ៖
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Samsung ទទួលនូវការផាកពីន័យ ៣៤ម៉ឺនដុល្លារ ព្រោះតែ"លេងអាក្រក់" ដាក់ HTC នៅតៃវ៉ាន់
- បរិមាណលក់ចេញ ស្មាតហ្វូន Window Phone របស់ Nokia បានកើនឡើងជាលំដាប់
- ស្មាតហ្វូនអេក្រង់កោងទី២ ពិភពលោក បង្ហាញរូបភាពជាក់លាក់ នៅលើទូរទស្សន៍ (មានវីដេអូ)
- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក
- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?
ប្រែសម្រួល៖ សិលា
ប្រភព៖ Zing