បាតុភូតពន្លឺថយចុះរបស់ផ្កាយ KIC8462852 អាចបណ្ដាលមកពីមនុស្សភពក្រៅដែលមានបច្ចេក
វិទ្យាលំដាប់កំពូល សាងសង់នូវសំណង់ដ៏មហិមា ជុំវិញផ្កាយ ដើម្បីប្រមូលថាមពល។
មនុស្សភពផ្កាយអាចនឹងកំពុងសាងសង់សំណង់ដ៏មហិមានៅជុំវិញផ្កាយ បណ្ដាលឱ្យផ្កាយ
ថាមថយពន្លឺ
ទំព័រ Business Insider ចេញផ្សាយថា ផ្កាយ KIC 8462852 ស្ថិតក្នុងកញ្ចុំផ្កាយ Cygnus ដែលមាន
ចម្ងាយ ១.៥០០ឆ្នាំពន្លឺពីផែនដី។ KIC 8462852 មានការប្រែប្រួលពន្លឺយ៉ាងលឿន ក្នុងរយៈពេល
ប៉ុន្មានឆ្នាំមកនេះ។ ពន្លឺប្រមាណជា ២០% របស់ផ្កាយនេះ ត្រូវបានបិទបាំងដោយវត្ថុដ៏ធំមួយក្នុង
សតវត្សរ៍កន្លង។
ក្រុមអ្នកវិទ្យាសាស្ដ្រ ប្រើប្រាស់កែវពង្រីកភព Kepler ដើម្បីពិនិត្យទៅលើ KIC 8462852 ក្នុងរយៈ
ពេល ១.៦០០ថ្ងៃ។ លទ្ធផលបានបង្ហាញថា ក្រោយរយៈពេល ១.១០០ថ្ងៃនៃការពិនិត្យ ផ្កាយ KIC
8462852 ប្រែក្លាយទៅជាថមថយពន្លឺប្រមាណជា ០,៣៤% ។ ប៉ុន្តែ ២០០ថ្ងៃបន្ទាប់ កម្រិតនៃពន្លឺ
របស់ផ្កាយនេះ បានថយចុះយ៉ាងលឿន គឺប្រហែល ២,៥%។
ករណីខាងលើនេះរបស់ផ្កាយ KIC 8462852 គឺជារឿងដែលអ្នកវិទ្យាសាស្ដ្រមិនដែលជួបប្រទះពី
មុនមក។ បាតុភូតថមថយពន្លឺរបស់ផ្កាយនេះ ហាក់ដូចជាមិនមែនកើតឡើងដោយសារធម្មជាតិ
ដូចពពកធូលី ឬផ្កាយដុះកន្ទុយ។
អ្នកសិក្សាស្រាវជ្រាវមួយចំនួនយល់ថា មនុស្សភពផ្កាយដែលមានបច្ចេកវិទ្យាខ្ពស់ កំពុងតែសាង
សង់សំណង់ដ៏មហិមា ជុំវិញផ្កាយដើម្បីប្រមូលថាមពល។ នៅពេលសំណង់នោះត្រូវបានធ្វើរួច
រាល់ វាបានបាំងពន្លឺដែលចេញពីផ្កាយ KIC 8462852។ ការថមថយពន្លឺយ៉ាងលឿននេះរបស់ KIC
8462852 ត្រូវបានគេមើលឃើញថា មិនដូចទៅនឹងបាតុភូតនានានៅក្នុងអវកាសដែលមនុស្សធ្លាប់
បានជួបប្រទះ។
ប្រែសម្រួល ៖ បុត្រា