យានយន្ដ៖ កាន់តែទំនើប និង ប្លែកភ្នែកទៀតហើយ ជាមួយនឹងការរចនាម៉ូតយ៉ាងទាក់ទាក់ទាញពីរូបរាងដ៏ស្រស់តូចច្រឡឹង របស់ផលិតផលក្រុមហ៊ុន តូយូតា នោះគឺម៉ូដែល Corolla ស៊េរីឆ្នាំ ២០១៥ ។
យោងតាមការបកស្រាយបង្ហាញរបស់ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិបានឲ្យដឹងថា ក្រុមហ៊ុន តូយូតា បានខិតខំប្រឹងប្រែងយ៉ាងសកម្មលើកំណែរទម្រង់ថ្មីម៉ូដែលមួយនេះ ។យ៉ាងណាមិញក្រោយពីបានសម្រេចស្នាដៃមួយនេះ ដោយជោគជ័យភ្លាម ក្រុមហ៊ុនទទួលបានការទាក់ទងចរាចរណ៍លើទីផ្សារស្ទើតែពាសពេញពិភពលោកទៅហើយ ដោយឡែកនៅក្នុងទឹកដីអាស៊ីតែម្ដង។
រូបរាងដ៏ស្រស់សង្ហា និង តូចច្រឡឹងរបស់ Corolla ស៊េរីឆ្នាំ ២០១៥ មិនបានលាតត្រដាងឲ្យអស់ពីអ្វីដែលក្រុមហ៊ុនបានបំពាក់មកជាមួយនោះទេ គឺ នៅមានប្រព័ន្ធគ្រឿងក្រោម និង បរិក្ខាបទផ្នែកខាងក្នុងក៏ត្រូវរៀបចំបញ្ចូលទៅដោយ ភាពទំនើប ជាលំដាប់ថ្នាក់ខ្ពស់ផងដែរ ។
លក្ខណៈសម្បត្ដិ និង ភាពអស្ចារ្យរបស់ Corolla ស៊េរីឆ្នាំ ២០១៥ គឺមានដូចតទៅ គឺជារថយន្ដផលិតឡើងសម្រាប់ឆ្នាំ ២០១៥ ប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ១.៨ liter ហើយកង់មុខក្រោយ ប្រព័ន្ធហ្រ្វាំង ABS ជាប្រភេទហ្រ្វាំងប្រេង អាចរក្សាបាននូវលំនឹងរថយន្ដបានល្អ រាល់ការឈប់ជាប្រញាប់ ឬ បង្ខំ។ ផ្នែកខាងក្នុង បំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្របន្ទះក្ដាអេឡិចត្រូនិច្ច បញ្ជាដោយ ថាច់ស្គីន អាចនិយាយបានថាជាប្រភេទ រថយន្ដវៃឆ្នាត (Smart Car) ។ ចំណែកតម្លៃវិញគឺ ១៩៥៦៥ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ primetoyotart2