សក់ស្អាតនឹងជួយលើកសម្រស់របស់អ្នក។ ដូច្នេះអ្នកត្រូវតែថែរក្សាសក់ របស់អ្នកអោយបានល្អ។ ចូរសាកល្បងវិធីដូចខាងក្រោម:
• សិតសក់របស់អ្នក អោយបានទៀងទាត់ មុនពេលអ្នកចូលគេងជារៀងរាល់យប់។
• កក់សក់របស់អ្នក ជាមួយផលិតផលសាប៊ូ ដែលមានកម្រិតស្រាល។ ប្រើវាតែបន្តិចបានហើយ ប៉ុន្តែគ្រប់ គ្រាន់សម្រាប់កក់សក់ទាំងអស់របស់អ្នក ជាមួយនឹងពពុះសាប៊ូ។ អ្នកក៏អាចប្រើ សាប៊ូបន្ទន់សក់ ដើម្បី អោយវា មានភាពងាយស្រួលក្នុងការបត់បែន។
• ជៀសវាងការសិតសក់ នៅពេលសក់សើម។ វាអាចនឹងបណ្តាល អោយសក់របស់អ្នក ទាញយារ និង ចុង ក្រោយនោះគឺផុយស្រួយ។ អ្នកអាចយកម្រាមដៃសិតវា ឬ ប្រើក្រាស់ដែលមានធ្មេញរង្វើល ជំនួសអោយច្រាស់សិតសក់ ដើម្បីស្រាយកំណួចសក់ថ្នមៗ ។
• កំណត់ការផ្លុំសក់របស់អ្នក។ ដំណើរការនៃការផ្លុំសក់ស្ងួត គឺផ្តល់នូវផលអាក្រក់ចំពោះសក់របស់អ្នក ។
• ជៀសវាងការលាបពណ៌សក់។ ជំនួសជាថ្នាំបន្ទន់សក់ និង ជាថ្នាំផ្តល់ពណ៌
• ទទួលទានសារជាតិកាល់ស្យូមបន្ថែម ឬ ផឹកទឹកដោះគោពីរកែវក្នុងមួយថ្ងៃ។
• តែងតែកាន់ម៉ាស៊ីនផ្លុំសក់ អោយនៅឆ្ងាយពីសក់របស់អ្នក។ ដាក់ខ្យល់ដែលចេញ ពីម៉ាស៊ីនផ្លុំសក់អោយ នៅឆ្ងាយពីសសៃសក់ និង មិនត្រូវដាក់វាអោយចំឬសសក់នោះទេ រួចឧស្សាហ៍ផ្លាស់ទីកន្លែង។
• បន្ទាប់ពីអ៊ុតសក់រួច អ្នកត្រូវប្រើក្រាស់ សិត សក់ថ្នមៗ ។
• កាត់តម្រឹមសក់របស់អ្នកជារៀងរាល់ ៧សប្តាហ៍ម្តង ដើម្បីជៀសវាងការបែកចុង។
• ជៀសវាងការចងសក់តឹងទៅក្រោយ។
• មិនត្រូវប្រើកៅស៊ូចងសក់នៅលើសក់របស់អ្នកនោះទេ តាមដែលវាអាចទាញ និង បំផ្លាញសក់បានយ៉ាង ច្រើន។
• អ្នកក៏មិនត្រូវចេញទៅក្រៅផ្ទះ ក្រោមពន្លឺព្រះអាទិត្យដោយមិនពាក់មួកនោះដែរ។
• សម្រួលដំណើរការឈាមរត់ ដោយធ្វើការម៉ាស្សា នៅលើស្បែកក្បាលរបស់អ្នក ជាមួយនឹងប្រេង ដែលមាន បន្ថែមសារជាតិវីតាមីន E ។ វាអាចជួយអោយសក់ មើលទៅទន់រលោងដូចសសៃសូត្រ។
• មិនត្រូវកក់សក់របស់អ្នក ជាមួយទឹកដែលក្តៅពេក ឬ ត្រជាក់ពេកនោះទេ។
• រៀនបន្ថូរអារម្មណ៍។ ការជ្រុះសក់ អាចកើតមានដោយសារតែស្ថានភាពស្ត្រេស។ ទទួលទានអាហារណា ដែលសំបូរទៅដោយវីតាមីន E , C និង B ។
• បន្ថែមសារជាតិដែក និង រ៉ែ តាមលក្ខណៈធម្មជាតិទៅក្នុងអាហាររបស់អ្នក។
• ប្រសិនបើសក់របស់អ្នក មានជាតិខ្លាញ់ កាត់បន្ថយអាហារបំពង និង មានជាតិខ្លាញ់។ រួចទទួលទានទឹក អោយបានច្រើន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង