CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម ចាប់ខ្លួន និងប្រហារជីវិត ទាហានទាំង ២៥០ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិតបី សហរដ្ឋអាមេរិក អូបាម៉ា បាន   កោះ ហៅ ប ណាប្រទេស សម្ព័ន្ធមិត្ត អន្តរជាតិ មានការរួបរួមគ្នា ក្នុងការប្រឈមមុខ តតាំងជាមួយនឹង  ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS បន្ទាប់ ក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនេះ បានបង្ហោះផ្សាយ នូវវីដេអូ អមជាមួយនឹង ការប្រកាសផ្សាយ អោយ ដឹងថា ពួកគេបានចាប់ឃាត់ខ្លួន និង សម្លាប់ទាហានស៊ីរី ដល់ទៅ ២៥០នាក់ហើយនេះបើតាមការអោយ ដឹងពីគេហទំព័រសារព័ត៌មានបរទេស​ ស្កាយញូវ ។

គួរបញ្ជាក់ថា ក្រុមទាហាន ជាច្រើនរយនាក់ ទាំងនេះ ត្រូវបានក្រុមឧទ្ទាម ធ្វើការចាប់ឃាត់ខ្លួនបានកាល ពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ នៅពេលដែលក្រុមសកម្មប្រយុទ្ធ Sunni     បាន រឹបអូស គ្រប់គ្រងបាននូវ មូលដ្ឋានទ័ពអាកាស នៅឯខេត្ត Raqqa ភាគខាងជើង ប្រទេស រុស្ស៊ី   ។  ដោយ ឡែក ភ្នាក់ងារ សារព័ត មាន Reuters  បានគូសបញ្ជាក់អោយដឹងថា វីដេអូ ដែល មានការបង្ហោះឡើង  ចូល ទៅក្នុងទំព័រ យូធូប នោះ ក្រុមសកម្មប្រយុទ្ធ IS បញ្ជាក់ ដោយឥតក្លែងថា វាគឺជាការពិត ច្បាស់ណាស់ ពួកយើងបានប្រហារ ជីវិតសម្លាប់រង្គាល ពួកគេទាំងអស់គ្នាហើយ ។

បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក អះអាង  អោយដឹងថា សហរដ្ឋអាមេរិក​ កំពុងតែធ្វើការ​ជា មួយនឹងបណ្តាប្រទេស ជាសម្ព័ន្ធមិត្ត ដើម្បីធ្វើការប្រឆាំងទៅនឹង ក្រុមឧទ្ទាម ដ៏មានឥទ្ធិពលមួយនេះ ៕

- អាន ៖ "កាត់ក្បាល សម្លាប់ម្នាក់ គម្រាម ១០០ នាក់" បើនៅតែចូលដៃ ជាមួយនឹង អាមេរិក នោះនឹងមានការកាត់ក្បាល សម្លាប់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news World news Breking news Unt news Iraq Obama US USA Syria