ព័ត៌មានអន្តរជាតិ ៖ តំបន់ទេសចរណ៍ ទទួលបានការពេញនិយមខ្លាំង នៅក្នុងទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលីនោះ អាចនឹងបាក់រលំគ្រប់ពេលវេលា ដោយមិនផ្តល់ដំណឹងអោយ ដឹង មុននោះទេ នេះបើ តាមការគូសបញ្ជាក់អោយដឹង ពីអាជ្ញាធរ ក្នុងស្រុក ។
Wedding Cake Rock គឺជាតំបន់ទេសចរណ៍ ដែលទទួលបាន ការ ចាប់ អារម្មណ៍ជាខ្លាំង ពីសំណាក់ ភ្ញៀវទេសចរមកពីគ្រប់ទិសទី ខណៈពេលថ្មីៗនេះ ត្រូវបានបិទទ្វារដោយពុំអនុញ្ញាតអោយសាធារណ ជនចូល កំសាន្ត បានដូចសព្វ មួយដងនោះឡើយ ។ គួរ បញ្ជាក់ថា កាលពីឆ្នាំកន្លងទៅនេះ និស្សិត សាកលវិទ្យាល័យមួយរូបបានធ្លាក់ស្លាប់បាត់បង់ជីវិតពីតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះដែល មានច្រាំងថ្មជាទីចាប់អារម្មណ៍ ក្នុងនោះ ប្រជុំរូបភាពគ្រោះអកុសល ត្រូវបានគេចែករំលែកទទួលបាន ប្រជាប្រិយជាខ្លាំង នៅតាមបណ្តាញសង្គម ។
អាជ្ញាធរក្នុងស្រុក លើកឡើងអោយដឹងថា ក្រោយ ការ វាយតម្លៃផ្លូវការ មានការភ័យខ្លាច ថាជ្រាំងថ្ម តំបន់ទេសចរណ៍មួយនេះ អាចនឹងបាក់រលំគ្រប់ពេលទាំងអស់ ចូលទៅក្នុងទឹកសមុទ្រ ខណៈប្រការ នេះអាចនាំមកនូវហានិភ័យ ឈានដល់ការស្លាប់បាត់បង់អាយុ ជីវិត របស់ភ្ញៀវទេសចរ។
លោក Gary Dunnett អ្នកនាំពាក្យអោយ ឧទ្យាន ជាតិ NSW National Parks and Wildlife Service អោយដឹងថា តំបន់ទេសចរណ៍មួយនេះ ដែល មាន ទីតាំងនៅក្នុង សួនឧទ្យានជាតិ Royal National Park មានរយៈចម្ងាយ ១៨ គ.ម ពីភាគខាងត្បូង ទីក្រុង ស៊ីដនី នោះ បានបិទទ្វារ ២ ទៅ ៣ សប្តាហ៍ រួចមកហើយ ដើម្បីធានាដល់សុខសុវត្ថិភាពសាធារណជន ។ ក្រោយ ការវាយតម្លៃ តាមបទដ្ឋាន និង បច្ចេកទេស បញ្ជាក់អោយដឹងថា ច្រាំងថ្ម ជាទីពេញនិយម មួយនេះ អាចនឹងបាក់រលំ គ្រប់ពេលទាំង អស់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី