CamNews

ទូរស័ព្ទ កុំព្យូទ័រ ថេបប្ល៊ែត 

Apple បាននឹងកំពុងសម្លឹងមើលទូរទស្សន៏ OLED 55 អ៊ីញរបស់ LG សំរាប់ Apple Television ក្នុងឆ្នាំ ២០១២


LG គឺជាក្រុមហ៊ុនមួយដែល ផលិតអេក្រង់ Retina សំរាប់ iPod និង iPhone ហើយក្រុមហ៊ុន
Apple បានដាក់ទុនវិនិយោគ ចំនួន ៥០០ លានដុល្លាជាមួយក្រុមហ៊ុន LG ក្នុងឆ្នាំ ២០០៩។ ថ្មីៗនេះក្រុមហ៊ុន Apple បាននឹងកំពុងសម្លឹងមើលទូរទស្សន៏ ប្រភេញ OLED ទំហំ 55 អ៊ីញ
របស់ LG សំរាប់ Apple Television ក្នុងឆ្នាំ ២០១២។ ក្រុមហ៊ុន Sonyក៏ជាក្រុមហ៊ុនមួយដែល
មានផលិតអេក្រង់ប្រភេទ OLED ដែល តែទំនាក់ទំនងរវាង Apple និង Sony មិនសូវជា ស្អិតរមួតឡើយ។ ប្រសិនបើក្រុមហ៊ុន Apple ពិតជាផលិត ទូរទស្សន៏នេះមែនវាពិតជាមាន ការផ្លាស់ប្តូរ នៅក្នុងការផលិតហ្គេម ព្រោះក្រុមហ៊ុន Apple អាចធ្វើជាម្ចាស់ផ្ទាល់ហើយ ទូរទស្សន៏ប្រភេទ OLED ទំហំ ៥៥អ៊ីញ និងក្លាយជាទូរទស្សន៏មួយដែលមានគុណភាពខ្ពស់ បើទោះបីជាតំលៃរាងថ្លៃបន្តិច និងមិនសូវមានទិញច្រើន។

ប្រភពៈ 9to5mac
ដោយៈ ស៊ីធាន់

Tags: